បើកច្រកទ្វារប៉ោយប៉ែត និង ភ្នំដីថ្ងៃ០១ ឧសភា២០២២ នេះ

ចេញផ្សាយ÷01.05.2022

ភ្នំពេញ៖ ភ្ញៀវទេសចរអាចធ្វើដំណើរចេញ-ចូលប្រទេសថៃបាន តាមច្រកទ្វារព្រំដែនចំនួន២នៅខេត្តស្រះកែវ ជាប់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង គឺច្រកព្រំដែនបានខ្លងលឹក (Ban Khlong Luk) ស្រុកអារញ្ញ ខាងកម្ពុជាគឺច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកព្រំដែនបានខាវដិន (Ban Khao Din) ស្រុកខ្លងហាត ខាងកម្ពុជាច្រកទ្វារអន្តរជាតិភ្នំដី ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ប៉ុន្តែត្រូវអនុវត្តតឹងរឹងតាមវិធានការ បង្ការជំងឺកូវីដ១៩។ នេះបើតាមលិខិតរបស់រដ្ឋបាលខេត្តស្រះកែវ ដែលបានជម្រាបជូនមកអភិបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងកាលពីថ្ងៃ៣០.០៤.២០២២ នេះ។

លិខិតរបស់ភាគីថៃខាងលើនេះបានបញ្ជាក់ថា ការធ្វើដំណើរចេញ-ចូលប្រទេសថៃតាមច្រកទ្វារព្រំដែនអចិន្ត្រៃយ៍ «បានខ្លងលឹក» ស្រុកអារញ្ញ ខេត្តស្រះកែវ និងព្រំដែនអចិន្ត្រៃយ៍ «បានខាវដិន» ស្រុកខ្លងហាត ខេត្តស្រះកែវ ភ្ញៀវទេសចរត្រូវមានលិខិតឆ្លងដែន (Passport) បណ្ណព្រំដែន (ដែលត្រូវបំពេញដោយផ្ទាល់នៅច្រកទ្វារព្រំដែន) ជាដើម។

លិខិតដដែលបានបញ្ជាក់ទៀតថា ការធ្វើដំណើរមកពីបរទេសចូលប្រទេសថៃ តាមច្រកព្រំដែនគោកទាំងពីរខាងលើនេះ អាចធ្វើទៅបានក្រោមវិធានការ និងលក្ខខណ្ឌនៃវិធានការបង្ការជំងឺ ក្រោមបទប្បញ្ញត្តិនៃមាត្រា៩ នៃក្រឹត្យស្ដីពីការគ្រប់គ្រងសាធារណៈនៃការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩។

ភាគីថៃបានបញ្ជាក់បន្ថែមថា ចំពោះការធ្វើដំណើរចេញពីប្រទេសថៃតាមច្រកព្រំដែនគោកទាំងពីរខាងលើ ត្រូវអនុវត្តស្របតាមវិធានការបង្ការជំងឺ តាមលក្ខខណ្ឌ ៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *