ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅពេលអញ្ជើញជាអធិបតីខ្ពង់ខ្ពស់នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញ នៅវិទ្យាស្ថានជាតិអប់រំបានថ្លែងអំណរអរគុណ ដល់ធនាគារអេស៊ីលីដា ដែលបានកែប្រែរូបសញ្ញាធនាគារអេស៊ីដា ភ្លាមៗ ក្រោយពីសម្តេចបានប្រកាសឲ្យប្តូរ។
ជាមួយនឹងការថ្លែងសរសើរនិងអំណរគុណដល់ធនាគារអេស៊ីលីដា សម្តេចតេជោក៏បានផ្តាំផ្ញើទៅស្ថាប័ន មីក្រូហិរញ្ញវត្ថុ ប្រាសាក់ វិញម្តង ដោយសុំឲ្យដូររូបសញ្ញាឲ្យបានលឿន បើមិនដូរទេនឹងមិនអនុញ្ញាត ឲ្យបន្តសកម្មភាពទៀតទេ ព្រោះរូបសញ្ញារបស់ប្រាសាក់មាន អក្សរ រ៣ដង ដែលជាហេតុធ្វើឲ្យពលរដ្ឋ មានការយល់ច្រឡំថាជារបស់រដ្ឋ៕ ប្រសើរ
