ភ្នំពេញ : ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ដោយយោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រងបានព្រះបរមរាជានុញ្ញាតឱ្យបើកដំណើរការឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិចូលទស្សនាព្រះបរមរាជវាំងចតុម្មុខឡើងវិញ។
ក្នុងលិខិតមួយចុះថ្ងៃទី១៧.១១.២២ ចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្តេចចៅហ្វាវាំង គង់ សំអុលបានជម្រាបជូន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពីការរអនុញ្ញាតបើកដំណើរការឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាព្រះបរម រាជវាំងឡើងវិញ ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះតទៅ៕
ប្រសើរ