តម្លើងឋានៈជំនួយការសម្ដេចតេជោ ហ៊ុន សែន ចំនួន៤រូបស្មើ រដ្ឋលេខាធិការ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានៈជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំនួន៤រូប។
ជំនួយការរបស់សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានតម្លើងឋានៈនោះរួមមាន៖

-ទី១៖ លោក ឃ្លាំង ហួត មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
-ទី២៖ លោក នុត ពុធដារ៉ា មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
-ទី៣៖ លោក ក្រូច ផាន មានឋានៈស្មើរដ្ឋលេខាធិការ
-ទី៤៖ លោកស្រី កែវ ច័ន្ទស៊ុនណារី មានឋានៈស្មើរដ្ឋលេខាធិការ។
-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *