កងទ័ពមួកខៀវកម្ពុជា៣នាក់ បានរងរបួសដោយផ្ទុះមីននៅប្រទេសម៉ាលី

ភ្នំពេញ៖ កងកម្លាំងរក្សាសន្តិភាពកម្ពុជា (កងទ័ពមួកខៀវ) ចំនួន៣នាក់ បានរងរបួស នៅប្រទេសម៉ាលី គ្រាកំពុងបំពេញបេសកកម្ម។ នេះបើយោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​បានបង្ហើបឲ្យដឹងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីប្រារព្ធខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ របស់ជប៉ុន នៅកម្ពុជា នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ។ «កងទ័ពយើងក្នុងប៉ុន្មានថ្ងៃមុននេះ របួស៣នាក់ ក្នុងប្រទេសម៉ាលី ដោយសារការដាក់មីនស្កាត់ផ្លូវ ក្នុងពេលដែលកងទ័ពរបស់យើងធ្វើដំណើរ»។កងទ័ពមួកខៀវរបស់កម្ពុជា កំពុងបំពេញបេសកម្មអន្តរជាតិនៅប្រទេស៤ ដែលក្នុងនោះរួមមានប្រទេសលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងអាហ្វ្រិកកណ្តាលជាដើម ៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *