បរទេសៈតារាស្រី ឥណ្ឌា ល្បីឈ្មោះនាង Bhavana ត្រូវបានក្រុមបុរស ៧ នាក់ចាប់រំលោភបូកបានសម្រេចយ៉ាងព្រៃផ្សៃនៅក្នុងរថយន្ដរបស់នាង នាវេលាម៉ោង ១០ យប់ ម្សិលមិញ ឥឡូវនេះប៉ូលិសកំពុងវែកមុខជនទាំង ៧ នាក់ ក្នុងនោះមានម្នាក់ជាអតិតអ្នកបើកបររថយន្តឲ្យនាង និងអាចមានការប៉ុនប៉ងសងសឹកគំនុំក្នុងពិភពសិល្ប:ផងដែរ ។
ប៉ូលិសសង្ស័យបុរសជាជនសង្ស័យមានឈ្មោះថា Pulsar Sunil ឬឈ្មោះផ្សេងមួយទៀតថា Sunil Kumar ដែលជាអតីតអ្នកបើករថយន្ដផ្ទាល់របស់តារាស្រីខាងលើនេះ ហើយបុរសម្នាក់នេះជាមេក្លោងនៅក្នុងហេតុការចាប់រំលោភបូកនោះ។
រហូតមកដល់ពេលនេះ ប៉ូលិសចាប់ខ្លួនបានបុរស ២ នាក់ ដែលបានរំលោភតារាស្រីខាងលើ ដែលបុរសទី១ ឈ្មោះ Vadival Salim នឹង បុរសទី ២ ឈ្មោះ Pradeep ។នៅ៥នាក់ទៀតប៉ូលិសកំពុងតាមចាប់៕ ជំនិត
