ភ្នំពេញ : សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ៍ ទី០៦ ខែធ្នូ ឆ្នាំ២០២២នេះបានអនុញ្ញាតឱ្យលោកស្រី អាន មៀល-គ្រីហ្វីត (Ann Mills-Griffiths) ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួន នៅអាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម។
នៅពេលនោះ លោកស្រី ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួន នៅអាស៊ីអាគ្នេយ៍ បានសម្តែងនូវសេចក្តីរីករាយយ៉ាងក្រៃលែងដែលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ឱ្យចូលជួបសម្តែងការគួរសមសាជាថ្មីម្តងទៀត។
លោកស្រី បានគោរពជម្រាបជូនសម្តេចក្រឡាហោម ថា កន្លងមក លោកស្រីបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា បានជាច្រើនដងហើយ ហើយលើកនេះអាចនិយាយថា ជាពេលចុងក្រោយសម្រាប់លោកស្រី ដែលមកទស្សនៈកិច្ចនៅប្រទេសកម្ពុជា។ ហេតុដូច្នេះលោកស្រី មានបំណងចូលជួបសម្តែងការគួរសមលើកនេះ ដើម្បីថ្លែងអំណរគុណដល់សម្តេចក្រឡាហោម ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហការដ៏ល្អក្នុងការងារស្វែងរកអដ្ឋិធាតុទាហានអាមេរិក ដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្ពុជា។
លោកស្រី បានលើកឡើងថា លោកស្រីមក បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ជាលើកដំបូងគឺនៅឆ្នាំ១៩៩២ ហើយចាប់តាំងពីពេលនោះមក លោកស្រីបានធ្វើដំណើរទៅផ្នែកជាច្រើន នៃប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោកស្រី ក៏បានលើកឡើងបន្ថែមថា លោកស្រី អាចនិយាយបានថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលផ្តល់កិច្ចសហប្រតិបត្តិការល្អជាងគេក្នុងចំណោមប្រទេសដែលត្រូវរុករកអដិ្ឋធាតុទាហានអាមេរិកបាត់ខ្លួន នៅអាស៊ីអាគ្នេយ៍នេះ ៕
ជាការឆ្លើយតម សម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណចំពោះការវាយតម្លៃខ្ពស់របស់លោកស្រី លើប្រមុខរដ្ឋ និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចក្រឡាហោម បានជម្រាបបញ្ជាក់ជូនលោកស្រី ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា មិនមានការប្រែងប្រួលទេ គឺនៅតែបន្តផ្តល់ការគាំទ្រដល់ការងារស្វែងរកអដ្ឋិធាតុទាហានអាមេរិក ដែលបានបាត់ខ្លួននេះជាបន្តទៀត៕
ប្រសើរ