សម្តេចតេជោ ដឹកនាំគណៈប្រតិភូកម្ពុជា ទៅអឺរ៉ុប ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប នៅបែលហ្សិក

ភ្នំពេញ៖ នៅវេលាម៉ោង១០យប់ថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅអឺរ៉ុប ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប នៅបែលហ្សិក និងទស្សនកិច្ចការងារនៅបារាំង។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា នឹងបានសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុប នៅល្ងាចថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២៣ នៅព្រុចសែល តាមការគ្រោងទុក ព្រមទាំង បានអរគុណជនរួមជាតិដែលរស់នៅតាមបណ្តាប្រទេសនានានៅអឺរ៉ុប ដែលបានចេញសារគាំទ្រដំណើររបស់សម្តេច និងត្រៀមស្វាគមន៍សម្តេចនៅព្រុចសែល។

យោងតាមក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ដំណើរអញ្ជើញចេញទីក្រុងព្រុចសែល ប្រទេសហែលហ្ស៉ិក របស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ ដើម្បីធ្វើជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ជាមួយលោក ឆាល មីសែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដែលនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *