សិស្សប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមកប្រឡង

ភ្នំពេញ : នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នេះ ក្រសួងអប់រំបានប្រកាសឲ្យដឹងថា សិស្សប្រឡងមធ្យមបាក់ឌុប ឆ្នាំនេះ ជាប់ សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមក ប្រឡង ។

ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញនិងខេត្តកណ្តាល និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តដទៃទៀត។

ជាលទ្ធផល :
-បេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមក ប្រឡង។
-បេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩ នាក់,
-និទ្ទេស B ចំនួន ៧២៣២នាក់,
-និទ្ទេស C ចំនួន ១៩០៥៣ នាក់,
– និទ្ទេស D ចំនួន ៣១១៦៦នាក់,
– និងនិទ្ទេស E ចំនួន ៣២៤៥០ នាក់៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *