សម្តេចតេជោ ជំរុញឱ្យបន្តដោះស្រាយបញ្ហាទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការតាមមូលដ្ឋាន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ សម្តេចបានជំរុញឱ្យបន្តដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅក្រៅប្រព័ន្ធតុលាការ នៅតាមមូលដ្ឋានឱ្យបាន កាន់តែមានប្រសិទ្ធភាពខ្ពស់។
សម្ដេចតេជោ បានផ្តល់អនុសាសន៍ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពង្រឹងប្រសិទ្ធភាពលើការងារជំនាញរបស់ខ្លួន និងមន្ត្រីជំនាញ ត្រូវបន្តអនុវត្តចុះបញ្ជីដីធ្លីទាំងអស់ ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី។

សម្ដេចតេជោនាយករដ្ឋមន្ត្រី​ បានមានប្រសាសន៍ថា៖ «ការងារកែទម្រង់ដីធ្លី បានធ្វើឱ្យជម្លោះដីធ្លីធ្លាក់ចុះគួរឱ្យកត់សម្គាល់»។ ដូច្នេះលោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ត្រូវពង្រឹងប្រសិទ្ធភាពការងារជំនាញរបស់ក្រសួងដែនដី មន្ត្រីជំនាញ ត្រូវបន្តអនុវត្តចុះបញ្ជីដីធ្លីទាំងអស់ ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី។

សម្តេចតេជោ ហ៊ុន សែន​ សង្កត់​ធ្ងន់​ថា​ កុំអាងអីឡើងចាប់មនុស្សឃុំឃាំងរឿងទំនាស់ដីធ្លី ។ យើងឃើញថា ក្រោយចប់សង្គ្រាម ធ្វើឱ្យតម្លៃដីធ្លីនៅគ្រប់កន្លែងឡើងថ្លៃ។​ ដូច្នេះយើងត្រូវជំរុញឱ្យបន្តពង្រីកវិសាលភាពសាងសង់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប ឱ្យបានទូទាំងប្រទេស។

ទន្ទឹមនឹងនេះ​ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបន្តលើកទឹកចិត្តដល់ការកសាងលំនៅដ្ឋានតម្លៃសមរម្យ ដើម្បីពលរដ្ឋមានផ្ទះសម្បែងរស់នៅសមរម្យនិងថ្លៃថ្នូរ៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *