ភ្នំពេញ÷នៅវិមានព្រឹទ្ធសភាព្រឹកថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៩ព្រឹក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោក ឈើតគាត អាត់ថាកន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ដែលទើបតែងតាំងថ្មី នៃព្រះរាជាណចក្រថៃឡង់ដ៍ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងនាមព្រឹទ្ធសភា សូមសម្តែងនូវការអំណរសាទរចំពោះឯកឧត្តម ដែលត្រូវបានផ្តល់ទំនុកចិត្តតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានកក់សម្គាល់ឃើញថា ស្ថានទូតនៃព្រះរាជាណាចក្រថៃឡង់ដ៏ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាកន្លងមក តែងតែមានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អ និងជិតស្និតជាមួយ ជាមួយប្រជាជនកម្ពុជាថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ និងជាមួយក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង ផងដែរ៕
ប្រសើរ