បុរសជនជាតិថៃម្នាក់បានរៀបការជាមួយពស់វែក និងបានរួមរស់ជាមួយគ្នាយ៉ាងមានសេចក្តីសុខបំផុត ។
ពេលដំបូងមានមនុស្សជាច្រើនសើចចំអក ប៉ុន្តែនៅពេលដែលគេបានដឹងការពិតពីបុរសខាងលើ ទើបធ្វើឲ្យមនុស្សជាច្រើនតក់ស្លុតយ៉ាងខ្លាំង និងសរសើរដល់ភាពស្មោះស្ម័គ្រស្នេហ៍ ។
មនុស្សគ្រប់រូបចាត់ទុកថា ពស់វែក ជាសត្វអាសិរពិស កាចសាហាវ បង្កការភ័យខ្លាច ប៉ុន្តែសម្រាប់បុរស នៅទីក្រុងបាំងកករូបនេះគឺជាអ្នកដែលខ្លួនស្រឡាញ់ខ្លាំងបំផុតទៅវិញ។ ទោះបីទៅទីណា កន្លែងណា ធ្វើអ្វី គាត់ និងប្រពន្ធពស់វែកមានប្រវែងជាង៣ម៉ែត្រ គឺទៅជាមួយគ្នាជានិច្ច ស្និទ្ធស្នាលដូចជាប្តីប្រពន្ធមិនអាចឃ្លាតគ្នាបាន។
ហេតុអ្វីបានជាបុរសខាងលើរៀបការជាមួយពស់វែក?
រឿងរ៉ាវគឺដូច្នេះ៖ កាលពី៥ឆ្នាំមុន ស្រីដែលបុរសរូបនោះស្រឡាញ់បំផុត ក៏ស្រាប់តែស្លាប់ ធ្វើឲ្យគាត់អស់សង្ឃឹមនៅក្នុងឆាកជីវិត រស់នៅដូចជាមនុស្សគ្មានវិញ្ញាណ ដោយក្តីឈឺចាប់បាត់មនុស្សជាទីស្រឡាញ់បំផុត។ រហូតដល់បានជួបនាងពស់វែក តាំងពីលើកដំបូង ការសម្លឹងមើលគ្នា ពេលមើលចំភ្នែកពស់ គាត់មានអារម្មណ៍ថា ជាមិត្តស្រីរបស់ខ្លួនដែលបានស្លាប់ មកចាប់កំណើតជាពស់ ។ តាំងពីពេលនោះមក បុរសរូបនេះ បានចាប់ផ្តើមស្រឡាញ់ នាងពស់វែកតាំងពីនៅតូច មិនត្រឹមតែប៉ុណ្ណោះក៏ បានរៀបចំពិធីរៀបការជាមួយនាងពស់វែក ដែលជាសង្សារកាលពីជាតិមុននោះទៀតផង ។
ជីវិតអាពាហ៍ពិពាហ៍របស់មនុស្ស និងពស់វែក បានរួមរស់ជាមួយគ្នាយ៉ាងសុខសាន្តបំផុត ធ្វើឲ្យមនុស្សគ្រប់គ្នា ច្រណែន ។ ទោះបីទៅទីណា កន្លែងណា ធ្វើអ្វី បុរសខាងលើ និងប្រពន្ធ(ពស់វែក) តែងតែទៅជាមួយគ្នា មិនឃ្លាតពីគ្នាឡើយ ។ ពេលញំាបាយ បុរសជាប្តីបាននិទានរឿងសប្បាយឲ្យប្រពន្ធពស់ស្តាប់ ។ ការធ្វើដំណើរទៅកម្សាន្តនៅទីកន្លែងណា ប្តីប្រពន្ធខាងលើតែងតែទៅជាមួយគ្នា។
លោក Worranan Sarasalin បានចែករំលែករូបភាពរបស់ខ្លួន និងប្រពន្ធពស់នៅលើបណ្តាញសង្គម ហើយសរសេរថា នេះជាស្នេហាពិតប្រាកដ ។ ភ្លាមៗ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមិត្តអ្នកអាន និងវាយតម្លៃ។
មនុស្សជាច្រើនបានយល់ព្រមជាមួយនឹងសកម្មភាពរបស់គាត់ដោយបញ្ជាក់ថា គាត់ពិតជាមានសុភមង្គលយ៉ាងខ្លាំងជាមួយប្រពន្ធពស់ មិនចេះឈ្លោះប្រកែកគ្នា ។
ជាការពិតនោះ ពេលសម្លឹងមើលពស់ បុរសខាងលើបានមើលឃើញរូបសង្សាររបស់ខ្លួននៅក្នុងនោះ ទើបដាក់ចិត្តស្រឡញ់ខ្លាំងបែបនេះ ។
ប៉ុន្តែរូបភាពខាងលើបានធ្វើឲ្យមនុស្សជាច្រើនភ័យខ្លាច ដោយនិយាយថា បើទោះបីបែបណា សត្វគឺនៅតែជាសត្វ ខ្លាចថ្ងៃណាមួយ នាងពស់នោះអាចធ្វើបាបគាត់។
បើទោះបីមានមនុស្សជាច្រើន វាយតម្លៃបែបណាក្តី តែបុរសជាប្តី និងនាងពស់វែកជាប្រពន្ធបានរស់នៅជាមួយក្នាយ៉ាងសុខសាន្តបំផុត។
បុរសខាងលើបានបញ្ជាក់ឲ្យមនុស្សគ្រប់គ្នាបានដឹងថា ស្នេហាពិតប្រាកដ គឺអាចឆ្លងផុតនៅគ្រប់ឧបសគ្គ មិនប្រកាន់ អាយុ ពណ៌សម្បុរ មាន ក្រ ។
នៅពេលនេះបុរសខាងលើបំផ្លាញរនាំងរវាងមនុស្ស នឹងសត្វ បានរៀបការនឹងគ្នា។ មួយវិញទៀត នេះក៏ជាសារដ៏សំខាន់មួយនៅលើពិភពលោក ក្នុងការការពារសត្វព្រៃ ដែលកំពុងប្រឈមនឹងការដាច់ពូជនូវប្រភេទសត្វជាច្រើន ។សត្វ និងមនុស្សមានជីវិតតែមួយដូចគ្នា យើងមិនបំពានទៅលើគេ គេក៏មិនបំពានមកលើខ្លួនវិញដែរ៕



