បាក់ស្ពាននៅអ៊ីតាលីស្លាប់ប្តីប្រពន្ធ២នាក់

ស្ពានមួយកន្លែងតាមបណ្តោយផ្លូវហាយវេភាគខាងជើង ឆៀងខាងកើតទីក្រុង Ancona ប្រទេសអ៊ីតាលីបានបាក់រលំសង្កត់លើរថយន្តមួយគ្រឿងបណ្តាលឲ្យស្លាប់ប្តី និងប្រពន្ធ២នាក់កាលពីថ្ងៃទី៩ ខែមីនា ។

ជនរងគ្រោះបានជិះក្នុងរថយន្តពីក្រោមស្ពាន ខណៈដែលស្ពានបាក់សង្កត់ពីលើ ។ ស្ពាននេះស្ថិតនៅតាមផ្លូវ A 14 តភ្ជាប់ពីតំបន់ Loreto នឹង Ancona South ។ ការបាក់ស្ពាននេះ គេនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ។ ប៉ុន្តែភ្នាក់ងារធ្វើផ្លូវហាវេរបស់អ៊ីតាលី អះអាងថា វាទាក់ទងទៅនឹងសំណង់បណ្តោះអាសន្នដែលអមដើម្បីធ្វើចរាចរណ៍ជំនួសស្ពាននោះ ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីផ្សព្វផ្សាយថា ក្រៅពីនេះ នៅមានកម្មករ២នាក់ជនជាតិរ៉ូមាំង បានរងរបួស ។ ប្តីប្រព័ន្ធរងគ្រោះដល់អាយុជីវិតមកពីខេត្ត Ascoli Piceno ធ្វើដំណើរតាមរថយន្ត Nissan Qashqai ខណៈត្រូវស្ពានបាក់សង្កត់ពីលើ ៕

Leave a Reply

Your email address will not be published. Required fields are marked *