ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ មីនា នេះ អាជ្ញាធរសាលារាជធានីភ្នំពេញ មានរៀបចំបើកការដ្ឋានសាងសង់ផ្លូវ ផ្លូវខ្សែក្រវាត់ទី៤ ពីផ្លូវជាតិលេខ៥ (ទំនប់កប់ស្រូវ) ភ្ជាប់និងផ្លូវ១៥១ ឬផ្លូវចូលទៅភ្នំប្រសិទ្ធ ភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ៣ និង៤ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជានាក់ផងដែរ ។
មន្រី្តសាលារាជធានីភ្នំពេញ ការសាងសង់ផ្លូវនេះ គឺត្រូវបានចាត់ទុកថា គឺជាផ្លូវក្រវ៉ាត់ក្រុងទី០៤ ដែលមានសារសំខាន់បំផុត ដើម្បីរំដោះការកកស្ទះចរាចរណ៍ ដែលយើងកំពុងតែប្រឈមមុខ រាល់ថ្ងៃនេះ ៕ ប្រសើរ