ប៉ូលិសអូស្ត្រីលីបានថ្លេងថា មនុស្ស៤នាក់បានបាត់បង់ជីវិត ខណៈផ្ទាំងទឹកកកយ៉ាងធំមួយបានបាក់ពីលើភ្នំសង្គ្របមកលើក្រុមអ្នកជិះស្គីស្ថិតនៅតំបន់ Alps ប្រទេសអូស្ត្រាលី ។
ហេតុការណ៍អកសុលនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ម៉ោងនៅក្នុងតំបន់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតំបន់ដាច់ស្រយាល នៃកំពូលភ្នំ Jochgrubenkopf តំបន់ Tyrol ប្រទេសអូស្ត្រាលី ។
ទីភ្នាក់ងារព័ត៌មានអូស្ត្រាលីបានផ្សព្វផ្សាយថា ផ្ទាំងទឹកកកដ៏ធំនោះបានបាក់សង្គ្របទៅលើក្រុមអ្នកជិះស្គីជនជាតិបរទេស៨នាក់ ប៉ុន្តែក្នុងនោះ៤នាក់បានរត់ភៀសខ្លួនទាន់ពេល និងស្វះស្វែងរកជំនួយ ។
ទីភ្នាក់ងារដដែលបានផ្សព្វផ្សាយ ក្រុមអ្នកជិះស្គីសញ្ជាតិបរទេសទាំងនោះធ្វើដំណើរមកពីប្រទេសស្វុីស ។ សាកសព៣នាក់ត្រូវអាជ្ញាធរ ក្រុមជួយសង្គ្រោះរកឃើញភ្លាមៗ ប៉ុន្តែក្រោយមកចំណាយពេលរាប់ម៉ោងទៀត ទើបរកសាកសពជនរងគ្រោះទី៤ឃើញ ។
លោក Rudi Mair ទទួលបន្ទុកបញ្ហាអាសន្ននៅតំបន់ភ្នំ Tyrol បានប្រាប់ប្រភពព័ត៌មានថា ផ្ទាំងទឹកកកនោះមានប្រវែងប្រមាណ៧០០ម៉ែត្របានបាក់មកពីលើលើកំពូលភ្នំកម្ពស់ជិត២៤០០ម៉ែត្រ ធ្លាក់មកសង្គ្រប់លើក្រុមអ្នកជិះស្គីតែម្តង ៕

