អង់គ្លេសបញ្ជូនទាហានច្រើនរយនាក់ទៅកាន់ប្រទេស Estonia

ជាលើកដំបូងហើយ កងទ័ពអង់គ្លេស៨០០នាក់ក្នុងក្របខណ្ឌអង់ការណាតូ ត្រូវបញ្ជូនឲ្យទៅការពារនៅតំបន់បាល់ទិក ហើយបានទៅដល់ប្រទេស Estonia រួចហើយ ។

ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីបានផ្សព្វផ្សាយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ថា ទាហានអង់គ្លេស១២០នាក់​ត្រូវបញ្ជូនទៅដល់ប្រទេសខាងលើ ខណៈដែលចំនួនសេសសល់ទៀតនឹងទៅដល់នៅខែមេសា ឆ្នាំ២០១៧ ។

រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេសថ្លែងថា កម្លាំងទាហានទាំងនោះ ធ្វើប្រតិបត្តិការប្រឆាំងការឈ្លានពានណាមួយពីសំណាក់ប្រទេសរុស្ស៊ីមកលើប្រទេសសម្ពន្ធមិត្តអង្គការណាតូ ។

កងកម្លាំងទាំងនេះនឹងការពារព្រំដែនប្រទេសសម្ពន្ធមិត្តភាគខាងកើតមិនឲ្យមានការឈ្លានពានណាមួយឡើយ ។

រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Sir Michael Fallon បានប្រាប់ប៊ីប៊ីស៊ីថា នេះជាលើកដំបូងគេបំផុតហើយ ដែលទាហានអង់គ្លេសចំនួនច្រើនបំផុតបញ្ជូនទៅកាន់អឺរ៉ុប បន្ទាប់ពីសង្គ្រាមត្រជាក់បានបញ្ចប់ទៅវិញ ។ កម្លាំងយោធាទាំងនេះធ្វើបេសកកម្មក្នុងរយៈពេលយូរអង្វែងក្នុងការការពារប្រឆាំងគ្មានទីបញ្ចប់ចំពោះសកម្មភាពរបស់រុស្ស៊ី ។

លោកបានសង្កត់ធ្ងន់ថា ការដាក់ពង្រាយកម្លាំងទ័ពគឺជារឿងចាំបាច់បំផុត ដោយសារតែកំណើនសកម្មភាពឈ្លានពានរបស់រុស្ស៊ី ហើយយើងត្រូវតែធានាដល់សម្ពន្ធមិត្តរបស់យើង ជាពិសេសសម្ពន្ធមិត្តភាគខាងកើតរបស់អង្គការណាតូ ។ ប៉ុន្តែទោះបីយ៉ាង លោក Fallon បានសង្កត់ធ្ងន់ថា ការដាក់ពង្រាយទាហានទាំងនោះគឺជាការការពារប៉ុណ្ណោះ មិនមែនជាសកម្មភាពបង្ករឿង ឬឈ្លានពានប្រទេសណាមួយឡើយ ។

សូមបញ្ជាក់ថា ប្រទេសរុស្ស៊ីធ្លាប់បានប្រកាសថា ការដាក់ឲ្យឈរជើងកងកម្លាំងអង់ការណាតូនៅជិតព្រំដែនរបស់ខ្លួននោះ គឺជាការគំរាមកំហែងសន្តិសុខរបស់រុស្ស៊ី ៕

Leave a Reply

Your email address will not be published. Required fields are marked *