​លោក ហោ ស៊ឹម​លាង បដិសេធ បិទទ្វារក្រុុមហ៊ុននាំចូលសាច់គោអូស្រ្តាលី

ភ្នំពេញ​ ៖  លោក ហោ ស៊ឹម​លាង អគ្គនាយក​ក្រុមហ៊ុន SLN Meat Supply ដែលជា​ក្រុមហ៊ុន​នាំចូល​គោ​អូស្ត្រាលី​មក​កាប់យ​កសាច់​នៅ​កម្ពុជា​​នោះ បាន​បដិសេធ​ទាំងស្រុង​ចំពោះ​ព័ត៌មាន​ ថា បិទទ្វារការនាំចូលគោអូស្រ្តាលី  បន្ទាប់ពី​មាន​ព័ត៌មាន​មួយចំនួន​ផ្សព្វផ្សាយ​ថា ក្រុមហ៊ុន​សាច់គោ​អូស្ដ្រាលី​គ្រោង នឹង​បិទទ្វារ​នាពេល​ឆាប់ៗ​ខាងមុខ​នោះ។
​    ​
​លោក ហោ ស៊ឹម​លាង បាន​ថ្លែងប្រាប់​បណ្ដាញសារព័ត៌មាន​មួយ នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៧ នេះ​ថា​“…​ចំពោះ​ព័​ត៌​មួយចំនួន​ដែល​​បាន​ចុះផ្សាយ​ថា​ក្រុមហ៊ុន គ្រោង​នឹង​បិទទ្វារ​នាពេល​ឆាប់ៗ​នេះ គឺជា​ព័ត៌មាន​មិន​ពិត​…​ការពិតទៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេ​​សាទ គ្រាន់តែ​ណែនាំ​និង​ជួយ​ជម្រុញ​ឲ្យ​ក្រុមហ៊ុន ព​ន្លឿ​ន​ការនាំចេញ​សាច់គោ​អូស្ដ្រាលី​ទៅ​បណ្ដា​ប្រទេស​កាន់តែ​ច្រើនឡើងៗ​តែប៉ុណ្ណោះ​…”​។​
​    ​
​លោក​ថា សម្រាប់​ទីផ្សារ​ការលក់​សាច់គោ​អូស្ដ្រាលី​នៅ​កម្ពុជា គឺ​ដំណើរការ​ទៅដោយ​រលូន ប៉ុន្ដែ​ដោយសារតែ​ទីផ្សារ​នៅ​កម្ពុជា​តូច​ពេក​ដូច្នេះ យើង​ត្រូវ​នាំ​ចេញទៅ​បណ្ដា​ប្រទេស​បន្ថែមទៀត​។​
​    ​
​លោក​បន្ដថា ទីផ្សារ​កម្ពុ​ជាមាន​ប្រមាណ​តែ​៥-១០​ភាគរយ ប៉ុណ្ណោះ ចំណែក​ឯក​ទីផ្សារ​នៅក្រៅ​ប្រទេស​វិញ គឺមាន​រហូតដល់​៩០​ភាគរយ​។ សព្វថ្ងៃនេះ​យើង​បាន​នាំចេញ​សាច់គោ ទៅ​ណ្ដា​ប្រទេស​ចំនួន​២ គឺ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​។​
​    ​
​លោក​បញ្ជាក់ទៀតថា “…​សម្រាប់​ប្រទេស​ដែល​គ្រោង​នឹង​នាំចេញ​បន្ដទៀត រួមមាន​ប្រទេស​ធំជាងគេ​គឺ ចិន ជប៉ុន​និង​ប្រទេស​នានា​ជា​​ច្រើន​ទៀត​…​ឥឡូវនេះ​យើង​កំពុងតែ​រៀបចំ​សុំ​ណុំ​បែបបទ ឯកសារ​នានា​ដើម្បី​ស្នើសុំ​ក្នុងការ​នាំចេញ​…”​។​
​    ​
​លោក​ថា សម្រាប់​ទីផ្សារ​កម្ពុជា​ថ្វី​ត្បិត​តូច ប៉ុន្ដែ​អតិថិជន នៅតែ​គាំទ្រ​សាច់គោ​អូស្ដ្រាលី​ដដែល ហើយ​បញ្ហា​ប្រឈម​នោះ​គឺមាន​តិចតួច​​បំផុត​។ រីឯ​តម្លៃ គឺ​មិន​មានការ​តម្លើងថ្លៃ​នោះទេ គឺ​សាច់គោ​ល្អ​តម្លៃ​ត្រឹមតែ​៦​ដុល្លារ​និង​សាច់​ធម្មតា​តម្លៃ​ដូច​ទៅនឹង​សាច់គោ​ធម្មតា​​ដែរ ៕ ក្រពុំ

Leave a Reply

Your email address will not be published. Required fields are marked *