សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជាអធិបតីខ្ពង់ខ្ពស់បើក​ការដ្ឋាន សាងសង់​កីឡដ្ឋាន​ធំ

ភ្នំពេញ: នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៧ នេះ សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអញ្ជើញ​ជាអថិបតីខ្ពង់ខ្ពស់ពិធីបើក​ការដ្ឋាន សាងសង់​កីឡដ្ឋាន​ធំ ក្រោម​ជំនួយឥតសំណង របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សម្ពោធ​មណ្ឌលកីឡា ក្នុង​សាល​មណ្ឌលកីឡា ហែល​ទឹកនៃ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ នៅខណ្ឌ ជ្រោយចង្វា ​។​

មន្រី្តកីឡាអូឡាំពិកកម្ពុជាបានឲ្យថា ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា ដែល​បាន​សាងសង់​រួចរាល់ ក្នុងដំណាក់កាល​ទី​១​នេះ រួមមាន​: មជ្ឈមណ្ឌល​អាង​ហែល​ទឹក មជ្ឈមណ្ឌល​កីឡា​ក្នុង​សាល ទីលាន​បាល់បោះ ទីលាន​បាល់ទះ និង អគារ​ស្នាក់នៅ​របស់​អត្ត​ព​លិ​ក​។ ក្រៅពី​ការសម្ពោធ ហេដ្ឋារចនាសម្ព័ន្ធ​កីឡា សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​កិត្តិយស បើក​ការដ្ឋាន​សាងសង់ ពហុ​កីឡដ្ឋាន​បាល់ទាត់ ដែលជា​ការសាងសង់ ក្នុងដំណាក់កាល​ទី​២ ផងដែរ​។​

​មន្រី្តរូបនេះបន្តថា ពហុ​កីឡដ្ឋាន​ជាតិ មរកត​តេ​ជោ ត្រូវបាន​ជ្រើសរើស សាងសង់​លើ​ទីតាំង​ផ្ទៃដី ទំហំ​៨៥,៣៥​ហិកតា ដែល​ស្ថិតនៅ​ចន្លោះ​ទន្លេសាប និង​ទន្លេមេគង្គ និង​មិន​ឆ្ងាយ​ពី ទីក្រុង​ភ្នំពេញ​។ ពហុ​កី​ឡ​ដ្ឋា​នេះ នឹង​តំណាង​ឲ្យ​និមិត្តរូប វប្បធម៌ ពី​អតីតកាល និង​ជា​និមិត្តរូប នៃ​ស្នាដៃ​កូន​ខ្មែរ នា​សម័យ​ទំនើប សម្រាប់​ទសវត្សរ៍ ដែល​នឹង​ឈានចូល​មកដល់ នាពេលខាងមុខ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *