សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២

0
303

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបាន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការនូវរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២ តម្លៃជាង ៦០លានដុល្លារ នៅក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាជំហានទី២ដែល អាចផលិតទឹកស្អាតបាន ១៣០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃៗ។

លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឲ្យ  ដឹងថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធ​ជំហានទី២ នេះ ត្រូវបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ដោយក្រុមហ៊ុនវិនស៊ីខុនស្ត្រាក់ស្សិន (VINCI CONSTRUCTION GRANDS PROJECTS) ដែលជាក្រុមហ៊ុនមកពីប្រទេសបារាំង ក្រោមការត្រួតពិនិត្យដោយទីប្រឹក្សាបច្ចេកទេស​ មកពីប្រទេសបារាំងឈ្មោះ សាហ្វែស (Safege) ហើយបានប្រើរយៈពេលសាងសង់ ៣០ខែ ដោយប្រើថវិកាសរុបចំនួន ៦០,៩០លានដុល្លាអាមេរិក ក្នុងនោះមានថវិកាបដិភាគ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ២៤,៩០លានដុល្លារអាមេរិក និងថវិកាកម្ចីពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍចំនួន ៣៦លានដុល្លារអាមេរិក។ ការសាងសង់បានបញ្ចប់ជាស្ថាព នៅខែវិច្ឆិកា ឆ្នាំ២០១៦ ពោលគឺបញ្ចប់មុនផែនការចំនួនដល់ទៅ ៤ខែឯណោះ ៕ ប្រសើរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here