បាតុកម្មប្រឆាំងរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា ស្លាប់២នាក់

បាតុកម្មប្រឆាំងប្រធានាធិបតីវេណេហ្ស៊ុយអេឡា ក្រុមបាតុករបានបាត់បង់ជីវិត២នាក់ដោយសារតែមានការបាញ់ប្រហារ ។

ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីបានរាយការណ៍ថ្ងៃទី២០ ខែមេសាថា យុវជនម្នាក់បាត់បង់ជីវិតនៅរដ្ឋធានី Caracas រីឯស្ត្រីម្នាក់ទៀតស្លាប់នៅក្នុងតំបន់ San Cristobal ជិតព្រំដែន កូឡុំប៊ី ។

ប្រធានាធិបតី Maduro បានចោទប្រកាន់ក្រុមប្រឆាំងថា ជាអ្នកវាយប្រហារមកលើកងកម្លាំងសមត្ថកិច្ច ព្រមទាំងបំផ្លាញហាងលក់ទំនិញ ។

លោកបញ្ជាក់ថា មនុស្សជាង៣០នាក់ត្រូវចាប់ខ្លួន ។ ក្រុមបាតុករគាំទ្ររដ្ឋាភិបាលក៏បានធ្វើបាតុកម្មនៅក្នុងទីក្រុងCaracasតបតវិញដែរ ។

ទោះបីជាប្រទេសមានធនធានប្រេងច្រើនជាងគេនៅពិភពលោកក៏ដោយ ក៏វេណេហ្ស៊ុយអេឡានៅតែទទួលរងពីអតិផរណាខ្ពស់ដដែល ។ ការញាំញីពីអំពើឧក្រិដ្ឋកម្ម និងកង្វះទំនិញជាមូលដ្ឋានជាដើម ។

ក្រុមប្រឆាំងលើកឡើងថា ក្រោមការដឹកនាំរបស់ប្រធានាធិបតីរូបនេះ ធ្វើឲ្យប្រទេសជាតិជួបនូវវិបត្តិសេដ្ឋកិច្ច គ្មានការរីកចម្រើនជឿនលឿននោះឡើយ ។ ប្រធានាធិបតីMaduro ចាំបាច់ត្រូវតែចុះចេញពីតំណែង ។

បាតុកម្មផ្ទុះឡើងគ្រប់ទីកន្លែងទូទាំងប្រទេស មិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំមកនេះ ហើយជាការដាក់បន្ទុកថែមទៀតទៅលើប្រធានាធិបតី Maduro ចរចាជាមួយក្រុមប្រឆាំងដើម្បីបញ្ចៀសបានអំពីវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសនេះ ។

ការប៉ះទង្គិចរវាងក្រុមបាតុករ នឹងប៉ូលិសបណ្តាលឲ្យស្លាប់បាតុកររហូតមកដល់ពេលនេះកើនឡើង៧នាក់ហើយ និងជាច្រើននាក់ផ្សេងទៀតរងរបួស ៕

Leave a Reply

Your email address will not be published. Required fields are marked *