រុស្ស៊ីដកតំណែងមន្ត្រីអសមត្ថភាព និងគ្មានការប្រតិកម្មទាន់វេលា ពេលមានហេតុការណ៍អាក្រក់កើតឡើង

លោក វ្ល៉ាឌីមៀរ ប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខាដកតំណែងមន្ត្រីយោធាជាច្រើនរូបនៅក្នុងក្រសួងគ្រប់គ្រងគ្រោះអាសន្ន ខណៈដែលមន្ត្រីទាំងនោះត្រូវគេដឹងថា អសមត្ថភាព និងគ្មានការប្រតិកម្មទាន់វេលា ពេលមានហេតុការណ៍អាក្រក់កើតឡើង ។

ក្នុងចំណោមមន្ត្រីដែលបានដកតំណែងនោះមានឧត្តមសេនីយ៍ទោ VladimirArtamonov , រដ្ឋលេខាធិការក្រសួងគ្រប់គ្រងគ្រោះអាសន្ន Sergei Vorontsov ជាដើម ។ ក្រៅពីនេះលោកពូទីន ក៏បានដកហូតតំណែងមន្ត្រីក្នុងតំបន់មួយចំនួន ផងដែរ និងមន្ត្រីនៅក្នុង គណៈកម្មាធិការស្រាវជ្រាវ ប្រចាំនៅខេត្ត Ulyanovsk ។

មិនត្រឹមតែមន្ត្រីយោធា មន្ត្រីគ្រប់គ្រងគ្រោះអាសន្នតែប៉ុណ្ណោះ សូម្បីតែមន្ត្រីក្នុងក្រសួងមហាផ្ទៃ មួយចំនួនក៏ត្រូវដកហូតតំណែង ។ នេះមិនមានជាលើកទីមួយឡើយ ដែលលោកពូទីន ដកហូតតំណែងមន្ត្រីជាន់ខ្ពស់នៅក្នុងជួរកងទ័ព ។

កាលពីថ្ងៃទី៩ ខែមីនា កន្លងមក លោកពូទីន ក៏បានដកហូតតំណែង មន្ត្រីយោធា១០រូបផងដែរ ។ មកទល់ពេលនេះគេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យ ប្រធានាធិបតីរុស្ស៊ីដកហូតតំណែងមន្ត្រី យោធាជាច្រើនរូប នោះឡើយ។

ក្រុមអ្នកអង្កេតការណ៍បានបញ្ជាក់ថា មន្ត្រីយោធាដែលលោកពូទីន បានដកចេញពីតំណែងនោះ គឺអសម្ថភាព មិនមានការប្រតិកម្មទាន់ពេលវេលាពេលមានហេតុការណ៍អាក្រក់កើតឡើង ។ កម្លាំងយោធានៅក្រោមការដឹកនាំរបស់លោកពូទីន តែងតែបញ្ជាឲ្យធ្វើសកម្មភាពភ្លាមៗ ដូចជាការធ្វើសមយុទ្ធជាដើម គឺលោកមិនបានឡើងគម្រោង ប្រាប់ទុកជាមុនឡើយ គឺបញ្ជាភ្លាមៗដូចជាសង្គ្រាមអីចឹង ។ ទាំងនោះហើយបើមន្ត្រីរូបណា ខ្វះការប្រុងប្រយ័ត្ននោះ និង មិនអាចធ្វើការទាន់ពេលវេលាទើបមេដឹកនាំរុស្ស៊ីសម្រេចដកតំណែងមន្ត្រីអសកម្មគ្រវាត់ចោល ដោយគ្មានការស្តាយស្រណោះបែបនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *