កប៉ាល់ហោះ AG600 ដែលចិនបាន បង្ហាញជាកប៉ាល់ហោះធំបំផុតនៅលើ ពិភពលោក

កប៉ាល់ហោះ AG600 ដែលចិនបាន បង្ហាញជាកប៉ាល់ហោះធំបំផុតនៅលើ ពិភពលោក ដែលអាចដឹកទំនិញបាន៣៧ តោន និងអ្នកដំណើរ៥០នាក់។

កប៉ាល់ហោះ AG600 បានហោះហើរសាកល្បងលើកដំបូងនៅចុងខែមេសាកន្លងទៅ ហើយកប៉ាល់ហោះនោះផលិតដោយបច្ចេកវិទ្យាចិនផ្ទាល់តែម្តង។

សារព័ត៌មានស៊ីនហួរបានផ្សាយថា កប៉ាលហោះ AG600 ផលិតដោយប្រទេស ចិន អាចចុះចត និងហោះហើរនៅលើទឹកបានយ៉ាងងាយស្រួល។ AG600 មាន តួនាទីពន្លត់អគ្គិភ័យ ជួយសង្គ្រោះនៅលើ ដែនសមុទ្រ និងការពារបរិស្ថានសមុទ្រ។ ក្រុមអ្នកឯកទេសវិភាគមួយចំនួនបាន បញ្ជាក់ថា កប៉ាល់ហោះខាងលើរបស់ចិន និងបំពេញមហិច្ឆតាគ្រប់គ្រងដែនសមុទ្រចិនភាគខាងត្បូងរបស់ប្រទេសនេះ។

AG600 ពេលដំបូងគ្រោងហោះហើរសាកល្បងនៅឆ្នាំ២០១៥ ប៉ុន្តែត្រូវបាន ពន្យារពេលដោយសារបច្ចេកទេស។ យន្ត ហោះ AG600 បានផលិតរួចរាល់នៅ ខែកក្កដា ឆ្នាំ២០១៦។ កប៉ាល់ហោះខាងលើ ក្រៅពីដើរតួនាទីពន្លត់អគ្គិភ័យ ដឹកអ្នក ដំណើរ ទំនិញហើយនោះ កប៉ាល់ហោះ ខាងលើត្រូវបានក្រុមអ្នកឯកទេសបញ្ជាក់ថា មានគោលដៅសម្រាប់ដឹកជំនួយបន្ទាន់ទៅកាន់កោះសិប្បនិមិត្តនៅសមុទ្រចិនភាគខាងត្បូងដែលចិនបានកសាងឡើង។

ជាមួយនឹងកប៉ាល់ហោះខាងលើ ចិនកាន់តែមានទំនុកចិត្តទៅលើការពង្រីក អំណាចនៅលើដែនសមុទ្រ ដោយបច្ចុប្បន្ន ចិនមានបច្ចេកវិទ្យាអាវុធផលិតដោយខ្លួនឯងជាច្រើន ក្នុងនោះមានទាំងយន្តហោះ ដឹកអ្នកដំណើរស៊ីវិល និងនាវាផ្ទុកយន្ត ហោះជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *