អាមេរិក អារ៉ាប៊ីសាអ៊ូឌីតពិភាក្សាលក់អាវុធតម្លៃរាប់ពាន់លានដុល្លារ មុនដំណើរទស្សនកិច្ចលោកដូណាល់ ត្រាំ

ប្រព័ន្ធផ្សព្វផ្សាយមួយបានរាយការណ៍ថ្ងៃទី៦ ខែឧសភាថា សហរដ្ឋអាមេរិកបាននិងកំពុងជំរុញឲ្យមានកិច្ចព្រមព្រៀងលក់អាវុធ​តម្លៃរាប់ពាន់លានដុល្លារជាមួយអារ៉ាប៊ីសាអ៊ូឌីត មុនពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ទៅកាន់ប្រទេសអារ៉ាប់នាពេលឆាប់ៗខាងមុខនេះ ។

ប្រទេសទាំងពីរចង់ឲ្យមានលក្ខណៈប្រសើរបន្ថែមទៀតក្នុងទំនាក់ទំនងមិត្តភាព បន្ទាប់ពីបានល្អក់កករកាលពីរបបលោកបារ៉ាក់ អូបាម៉ា ដោយសារតែកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរជាមួយអុីរ៉ង់ ដែលជាសត្រូវសួរពូជរបស់អារ៉ាប៊ីសាអ៊ូឌីតនោះ ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានផ្សាយថា កិច្ចព្រមព្រៀងទិញលក់ អាវុធធុនទំនើបៗ ដែលបាននិងកំពុងពិភាក្សានោះមានតម្លៃជាង១ពាន់លានដុល្លារ ។ កាលពីរដ្ឋបាលលោកបារ៉ាក់ អូបាម៉ា កិច្ចព្រមព្រៀងទិញ លក់អាវុធធុនទំនើបទាំងនេះ ត្រូវបានផ្អាក់ ដោយអាស្រ័យថា វាប៉ះពាល់ដល់អាយុជីវិតជនស៊ីវីល ពីព្រោះអារ៉ាប់ប៊ីសាអ៊ូឌីតបាននិងកំពុងដឹកនាំយុទ្ធនាការយោធាទៅលើប្រទេសយេមែន ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ អាមេរិកនៅតែជាតែជាអ្នកផ្គត់ផ្គង់យ៉ាងសំខាន់ដល់វិស័យយោធាអារ៉ាប៊ីសាអ៊ូឌីត ពិសេសអំឡុងឆ្នាំចុងក្រោយនេះ ក្នុងនោះមានដូចជាយន្តហោះចម្បាំង F-15 និងប្រពន្ធគ្រប់គ្រង និងបញ្ជាជាដើម ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្តេជ្ញាជំរុញឲ្យមានការងារធ្វើច្រើន បង្កើនសេដ្ឋកិច្ចអាមេរិក ៕

លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលទស្សនកិច្ចទៅអារ៉ាប់ប៊ីសាអ៊ូឌីតខាងមុខ

Leave a Reply

Your email address will not be published. Required fields are marked *