បន្ទាប់ពីរឿងអាស្រូវ កូរ៉េខាងត្បូងចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

0
230

កូរ៉េខាងត្បូង នៅថ្ងៃទី៩ ខែឧសភា បានចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្រោយរឿងអាស្រូវពុករលួយបានញាំញីប្រទេសនេះ រហូតធ្វើឲ្យអតីតប្រធានាធិបតីខ្ទាតចេញពីអំណាច ។

គូប្រជែងដ៏ស្រួចស្រាវក្នុងតំណែងប្រធានាធិបតីពេលនេះ មានលោក Moon Jae-in អ្នកនយោបាយទំនោរឆ្វេងនិយម ប្រជែងជាមួយបេក្ខភាព Ahn Cheol-soo អ្នកនយោយនិយមកណ្តាល និងជាអ្នកដែលឈានមុខគេក្នុងការជ្រើសរើសពីសំណាក់ប្រជាពលរដ្ឋ ។

ការបោះឆ្នោតនេះបានកើតឡើងអំឡុងដែលប្រទេសនេះកំពុងតែមានបញ្ហាសេដ្ឋកិច្ចឡើងចុះ មិនប្រាកដប្រជា ក៏ដូចជាស្ថានការតានតឹងកំពុងប្រឈមមុខជាមួយកូរ៉េខាងជើងផងដែរនោះ ។

បេក្ខភាពប្រធានាធិបតី Moon Jae-in មានបំណងភ្ជាប់ទំនាក់ទំនងកូរ៉េខាងត្បូងជាមួយកូរ៉េខាងជើង ប៉ុន្តែគោលនយោបាយនេះ វាផ្ទុយស្រឡះការដឹកនាំរបស់អតីតប្រធានាធិបតី Park Geun-hye ដែលបានកាត់ផ្តាច់ស្ទើរតែទាំងស្រុងនូវទំនាក់ទំនងជាមួយកូរ៉េខាងជើង ។

លោក Moon Jae-in បានអំពាវនាវពលរដ្ឋបោះឆ្នោតជូនលោកឲ្យបានច្រើនលើលលប់ ដើម្បីធ្វើឲ្យធូរស្បើយឡើងវិញ អំពីការប្រេះឆាជាតិ ដោយសារតែការបណ្តេញចេញអតីតប្រធានាធិបតី Park ចេញពីតំណែងនោះ ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីគូសសន្លឹកឆ្នោត លោក Moon Jae-in បានបញ្ជាក់ថា «ខ្ញុំមានអារម្មណ៍ថា មិនគ្រាន់តែគណបក្សខ្ញុំ និងខ្លួនខ្ញុំប៉ុណ្ណោះទេ មនុស្សច្រើនឡើងថែមទៀត កាន់តែអស់សង្ឃឹមថា មានឱកាសនៅក្នុងការផ្លាស់ប្តូររដ្ឋាភិបាល» ។

ចំណែកលោក Ahn Cheol-soo វិញ បានថ្លែងដោយសង្ឃឹមថា លោកនឹងទទួលជ័យជំនះ ការបោះឆ្នោតនេះ ។ លោកថា ការបោះឆ្នោត គឺជាសង្គ្រាមនៃការជ្រើសរើសរបបដឹកនាំប្រទេស គឺជ្រើសរើសរវាងរបបដឹកនាំរដ្ឋាភិបាលដែលទំនោរទៅកូរ៉េខាងជើង និងរដ្ឋាភិបាលដែលអាចការពារសេរីភាពកូរ៉េខាងត្បូង ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋនឹងសម្រេចចិត្តប្រកបដោយដោយឧត្តមគតិ ។

សូមបញ្ជាក់ថា បេក្ខជនចូលរួមឈរឈ្មោះប្រកួតប្រជែងតំណែងប្រធានាធិបតីកូរ៉េខាងត្បូងពេលនេះ គឺមាន១៣រូប ។ ប៉ុន្តែបេក្ខភាព២រូបខាងលើនេះប៉ុណ្ណោះ ដែលលេចធ្លោជាងគេ ។ ទោះយ៉ាងណា គេមិនអាចប៉ាន់ស្មានមុនបានឡើយថា តើបេក្ខជនរូបណានឹងទទួលបានអាសនៈប្រធានាធិបតី ទាល់តែរង់ចាំរហូតដល់ការរាប់សន្លឹកឆ្នោតចប់សិនដែរ ៕

លោក Ahn Cheol-Soo
លោក Moon Jae-in និងភរិយា

LEAVE A REPLY

Please enter your comment!
Please enter your name here