សាហាវ​ណាស់​!​គ្រោះរញ្ជួយដីដ៏កក្រើក ៦.៤រ៉ិចទ័រ វាយប្រហារភាគខាងត្បូងជប៉ុន ប៉ុន្តែគ្មានការប្រកាសអាសន្នថា កើតមានស៊ូណាមិឡើយ!

 

 

 

 

 

(តូក្យូ) ៖ តាម​សេចក្តី​រាយការណ៍​ទីភ្នាក់ងារព្យាករណ៍អាកាសធាតុជប៉ុន បានឲ្យដឹងថា​ គ្រោះរញ្ជួយដីដ៏ កក្រើកកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារតំបន់ក្បែរឆ្នេរសមុទ្រនៃកោះ Miyakejima នៅ ក្នុង ខេត្ត អូគី ណា វ៉ា ក៏ប៉ុន្តែវាមិនបានបង្ក ឲ្យមានការប្រកាស អា សន្ន ពីរលកយក្សស៊ូណាមិ នោះឡើយ។
បើតាម ការចេញផ្សាយ ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹក ថ្ងៃ អង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។
យោងតាម ទីភ្នាក់ងារ ឧតុនិយមជប៉ុន JMA គ្រោះមហន្តរាយ រញ្ជួយផែនដី ខាងលើនេះ បានវាយប្រហារ នៅជម្រៅ ១០គីឡូ ម៉ែត្រពីក្រោមបាតសមុទ្រ។ បើទោះបីជានឹង មានការប្រែប្រួល បន្តិចបន្តួច នៃកម្រិតនីវ៉ូ ទឹកសមុទ្រនៅ តាមតំបន់ឆ្នេរ ហេតុ ការណ៍នេះក៏ដោយ ក៏វាពុំបានបណ្តាល ឲ្យមានការបំផ្លិចបំផ្លាញ ដល់ប្រទេស ជប៉ុនឡើយ។
ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកជប៉ុន និងទីភ្នាក់ងារ សង្រ្គោះបន្ទាន់ នៅក្នុងតំបន់ ក៏ មិនបាន ធ្វើ សេចក្តីរាយ ការណ៍ អំពី គ្រោះថ្នាក់ណាមួយ ឬអ្នករងគ្រោះណា ម្នាក់ ដែលបណ្តាលមកពី ការរញ្ជួយដី ក្នុងផ្ទៃសមុទ្រនេះដែរ៕​សិរសា​

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *