លោក Moon Jae In ឈ្នះការបោះឆ្នោតនៅកូរ៉េខាងត្បូង

ការបោះឆ្នោតនៅកូរ៉េខាងត្បូងត្រូវបានបិទបញ្ចប់ហើយកាលពីព្រលប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ហើយលទ្ធផលត្រូវបានគេដឹងថា បានធ្លាក់ទៅលើលោក Moon Jae In អតីតមេធាវីការពារសិទ្ធិមនុស្ស និងជាអ្នកនយោបាយទំនោរឆ្វេងរបស់កូរ៉េខាងត្បូង ។

ទីភ្នាក់ងារព័ត៌មានអន្តរជាតិបានផ្សាយមុននេះបន្តិចថា លោក Moon Jae In ទទួលបានសំឡេងគាំទ្រ៤១.៤ភាគរយ ឈ្នះគូប្រជែង Hong Joon Pyo បានសំឡេង២៣.៣ភាគរយ ខណៈដែលលោក Ahn Cheol Soo បានសំឡេង២១.៨ភាគរយប៉ុណ្ណោះ ។

អ្នកដែលឈ្នះការបោះឆ្នោតនេះ នឹងស្បថចូលកាន់តំណែងប្រធានាធិបតីកូរ៉េខាងត្បូងតែម្តងនៅថ្ងៃពុធនេះ បន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោតប្រកាសជាផ្លូវការ ៕

Leave a Reply

Your email address will not be published. Required fields are marked *