ក្រសួងការពារជាតប្រកាសថា រកឃើញសពកងទ័ពមួកខៀវកម្ពុជា៣នាក់ទៀតហើយ

ភ្នំពេញៈ ខណៈដែលប្រជាជាតិទូទាំងពិភពលោក ជាពិសេសប្រជាពលរដ្ឋកម្ពុជាទូទាំង​ប្រទេសបានទទួលដំណឹងយ៉ាងក្រៀមក្រំនិងសោកស្តាយយ៉ាងខ្លាំង ចំពោះកងទ័ពមួកខៀវ កម្ពុជា ជ្រកក្រោមឆត្រអង្គការសហប្រាជាជាតិ៤នាក់ ត្រូវបានពួកឧទ្ទាមសម្លាប់ នៅតំបន់អា ហ្រ្វិកកណ្តាល កាលពីថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០១៧ នោះ ធ្វើឲ្យអ្នកស្រលាញ់សន្តិភាពពិភព លោកចាត់ទុកថា ការពលីជីវិតរបស់វរយុទ្ធជនទាំងនេះគឺជាការធ្វើពលិកា​ដើម្បីមនុស្សធម៌​ពិភព​លោកសុទ្ធសាធ ។

ក្រៅពីលោកព្រឹន្ទបាលឯក គឹម សំ ដែលគេរកឃើញសពលោកមុនគេ នៅមានកង ទ័ពមួកខៀវកម្ពុជា៣រូបទៀតត្រូវបាត់ខ្លួន ហើយមកដល់ពេលនេះត្រូវបានក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាប្រកាសឲ្យដឹងថា បានរកឃើញសពហើយ ។

បើតាមសេចក្តីប្រកាសក្រសួងការពារជាតិ បានឱ្យដឹងថា ទាហានមួកខៀវកម្ពុជា ៣រូប ដែលបានបាត់ខ្លួន ហើយទើបនឹងដឹងថាទទួលមរណភាព​នេះរួមមាន៖ លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និង លោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ។សាកសពលោកទាំង៣ត្រូវបានរកឃើញ នៅថ្ងៃទី០៩ ខែឧសភានេះ នៅប្រមាណ២គីឡូម៉ែត្រពីកន្លែងកើតហេតុ។សពទាំងបី​នាក់នេះត្រូវបាន​អន្តរាគមន៍​ដោយក្រុមគ្រូព្រះវិហារ​ដែលនៅ​ក្បែរនោះហើយកំពុងតម្កល់នៅតំបន់ Bangassou រង់ចាំដឹកតាមឧទ្ធម្ភាគចក្ររបស់ អ.ស.ប មកទីក្រុង Bangui »៕

Leave a Reply

Your email address will not be published. Required fields are marked *