សម្តេចតេជោ ដឹកនាំគណៈប្រតិភូឆ្ពោះទៅកាន់ប្រទេសចិន

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន នៅវេលាម៉ោង៨ព្រឹកថ្ងៃសៅរ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ឆ្ពោះទៅកាន់ប្រទេសចិន ដើម្បីចូលរួម «វេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែឧសភា ឆ្នាំ២០១៧។

គណៈប្រតិភូជាន់ខ្ពស់ ដែលអមសម្តេចតេជោ ទៅចូលរួមវេទិកានេះ រួមមាន ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង, លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល, រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង​​ ខុន, រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រួមទាំងសមាជិករាជរដ្ឋាភិបាលជាន់ខ្ពស់ដទៃទៀtជាច្រើន ៕ ប្រសើរ

 

Leave a Reply

Your email address will not be published. Required fields are marked *