ភ្នំពេញ ៖ ចោរអស់លក្ខណ៍ម្នាក់ត្រូវម្ចាស់គេឃើញទាន់ចាប់វាយបណ្តាលអោយរងរបួយ៉ាងធ្ងន់ ខណៈដែលធ្វើសកម្មភាពលួច។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៥នឹង១៥នាទីទៀបភ្លឺថ្ងៃទី១៩ខែ ឧសភាឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះល្វែងជិតផ្សារត្រពាំងថ្លឹងក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមិនត្រូវបានគេស្គាល់ឈ្មោះ ស្នាក់នៅភូមិកើតហេតុខាងលើ ចំណែកទូរស័ព្ទដែលត្រូវជនសង្ស័យយក ម៉ាក ម៉ូបាយនឹងទូរស័ព្ទចិន រួមដុំសាកទូរស័ព្ទ។ចំណែកឯជនសង្ស័យមិនទាន់ឈ្មោះទេ។
តាមប្រភពពត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ មានបងប្អូនមកពីស្រុកជាច្រើននាក់ ហើយគាត់ពុំបានចាក់សោឡើយដោយគិតថាមានបងប្អូននៅច្រើន រួចពួកគាត់ឡើងទៅដេកក្នុងផ្ទះលើឡៅតឿរ។ រីឯជនសង្ស័យចូលទៅពួនសំងំមិនដឹងតាំងពីពេលណានោះទេស្រាប់តែធ្វើសកម្មភាពលួចទូរស័ព្ទរបស់គាត់តែម្តង។
តាមប្រភពដដែលបានបន្តទៀតថា ជនសង្ស័យ លួចទូរស័ព្ទគាត់បានហើយ បានចុះមកក្រោម ហើយរត់ភ្លាមៗ នោះពួកគាត់បាន នាំគ្នាដេញតាម ហើយបានស្រែកថាទំលាក់ទូរស័ព្ទអាញ់ចុះ។បន្ទាប់មកជនសង្ស័យនៅតែរត់ ខណៈនោះក៏ចាប់បានវាយបណ្តើអូសបណ្តើ បណ្តាលអោយបែកមុខបែកមាត់យ៉ាងធ្ងន់ធ្ងរ។
ក្រោយពេលកើតហេតុជនរងគ្រោះខាងលើមិនមានការប្តឹងផ្តល់ក្រាន់តែយកទូរស័ព្ទរបស់គាត់តែប៉ុណ្ណុះ ចំណែកជនសង្ស័យត្រឹមតែស្រែកហើយដើចេញទៅបាត់មិនខ្វល់ខ្វាយអ្វីទាំងអស់៕សិរសា