ភ្នំពេញ៖ ព្រឹកនេះមានប្រារព្ធអបអរសាទរ ទិវាបុណ្យខួបឯករាជ្យជាតិ ខ្មែរលើកទី៦៣ (៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០១៦ ប្រព្រឹត្តទៅ នៅវិមានឯករាជ្យ ក្រោមព្រះរាជាធិបតីភាពព្រះករុណា ព្រះមហាក្សត្រ ដូចរៀងរាល់ឆ្នាំ ដោយមានវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត និងថ្នាក់ដឹកនាំកពូល ព្រឹទ្ធសផា រដ្ឋសភា ផងដែរ ។ ក្នុងនោះ ក៏មានការតាំងលម្អរនូវបដាពាក្យស្លោក ព្រមទាំងទង់ជាតិនៅតាមផ្លូវ និងមុខមន្ទីរក្រសួងស្ថាប័នរដ្ឋ ជាដើម ។
គេសង្កេតឃើញថា ថ្ងៃទី៩ ខែវិច្ឆិកានេះ គឺជាថ្ងៃឈប់សម្រាប់ របស់មន្ត្រីរាជការ សិស្សានុស្សិស និងបុគ្គលិកក្រុមហ៊ុនឯកជន ជាច្រើនទៀត ដើម្បីប្រារព្ធពិធី រំលឹកខួបលើកទី៦៣ ដែលកម្ពុជាទទួលបាន ឯករាជ្យពេញបរិបូរ ពីសំណាក់អាណានិគម និយមបារាំង ដែលជាស្នាព្រះហស្ថ ដ៏មហាធំធេង របស់អតីត ព្រះមហាក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា នរោត្តម សីហនុ ៕ ប្រសើរ
