ខេត្តកោះកុង ៖ ព្រឹកថ្ងៃទី២៣ខែមិថុនានេះ ក្នងសាលមហោស្រពខេត្តកោះកុង មានរៀបចំពិធីផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីមន្ត្រី អ្នកមុខអ្នកការក្រសួងមហាផ្ទៃ អភិបាល អភិបាលរងខេត្តនានា និងមន្ត្រីរាជការក្នុងខេត្តកោះកុងយ៉ាងច្រើន ដោយយោងតាមព្រះរាជក្រិត្យចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ផ្ទេរលោក ប៊ុន លើត ទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ និងតែងតាំង លោកស្រី មិថុនា ភូថង អភិបាលរង ឡើងជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង វិញ ។
ក្នុងឧិកាសនោះសម្តេចក្រឡាហោម បានលើកឡើងថា ៖ បន្ទាប់បញ្ចប់អណត្តិរយៈពេល៨ឆ្នាំ ក្នុងកិច្ចការបម្រើរាជរដ្ឋាភិបាល ត្រូវបានរាជរដ្ឋាភិបាលធ្វើសំណើរតែងតាងជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្ត្រី និងត្រូវនៅបន្តកិច្ចការបក្សនៅទីនេះ ។ លោកស្រី មិថុនា ភូថង គឺជាស្ត្រីទី១ ដែលប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងតែងតាំងជា អភិបាល នៃគណៈអភិបាលខេត្ត ដើម្បីមានឱកាសចូលរួមក្នុងកិច្ចការបម្រើប្រជាពលរដ្ឲ្យបានល្អ និងសំដៅលើកកម្ពស់សមត្ថភាពយែនឌ័រ ដល់ស្ត្រីកម្ពុជា ៕ប្រសើរ
