ហ្វីលីពីនៈលោក រ៉ូឌ្រីហ្គោ ឌូធឺតេ ប្រធានាធិបតីហ្វីលីពីន បាន នាយាយថា លោចង់ឈប់ឈ្លោះជាមួយសហរដ្ឋអាមេរិក ដោយបានរំលឹកអំពីការខឹងសម្បារបស់លោកចំពោះរដ្ឋាភិបាលរបស់លោក បារ៉ាក់ អូបាម៉ា ចំពោះការរិះគន់លោកនាពេលកន្លងមក គ្រាដែល ពេលនេះ លោក ដាណាល់ ត្រាំ (Donald Trump) ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី៩ ខែវិច្ឆិកា ទៅហើយនោះ ។
លោក រ៉ូឌ្រីហ្គោ ឌូធឺតេ បានរិះគន់ខ្លាំងទៅលើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដោយគំរាមកាត់ផ្តាច់កិច្ចព្រមព្រៀងយោធានិងបញ្ចប់ការធ្វើសមយុទ្ធរួម ។ ប៉ុន្តែពេលនេះ លោកបាន
អបអរសាទរ លោក ដាណាល់ ត្រាំ ដែលជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកទី៤៥ ។
លោកថា យើងទាំង២បានបង្កឱ្យមានបញ្ហានិងបានជេរប្រមាថចំពោះរឿងឥតប្រយោជន៍។ ខ្ញុំចង់ឈប់ការនិយាយប្រមាថបែបនេះ ពីព្រោះឥឡូវនេះមានលោក ដាណាល់ ត្រាំ។ ខ្ញុំមិនចង់ឈ្លោះជាមួយនរណាទៀតនោះទេ ពីព្រោះ ដាណាល់ ត្រាំ បានឈ្នះឆ្នោត” ហើយ ៕ ប្រសើរ
