ភ្នំពេញ៖ រសៀលថ្ងៃនេះ នៅរាជធានីភ្នំពេញ ចាប់ផ្តើមប្រណាំងទូកសាកល្បង (សម)ចំនូន ៤៤ទូក ស្មើ២២គូ ក្នុងនោះប្រភេទទូកអុំបុរស មានចំនួន ៣៣ទូក ទូកចែវបុរសមាន ៥ទូក ប្រភេទទូកខ្នាតអន្តរជាតិបុរសមាន ៩ទូក និងប្រភេទទូកខ្នាតអន្តរជាតិនារីមាន ១ទូក នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅមុខវត្តឧណ្ណាលោម ក្រោមវត្តមានលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមន្រី្តអ្នកមុខអ្នកការជាច្រើននាក់ ៕ អូន ធួក
