គ្រាប់មីនជាង៦លានគ្រាប់ ត្រូវបានប្រើប្រាស់ក្នុងសម័យសង្គ្រាមនៅកម្ពុជា

ភ្នំពេញៈ ​ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC បានថ្លែង​ក្នុងឱកាសស្វាគមន៍ភ្ញៀវទស្សនកិច្ច នៅសារមន្ទីរសន្ដិភាពសកម្មភាពកំចាត់មីន នៅថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ២០១៧ ថា បើតាមការប៉ាន់ស្មាន គ្រាប់មីនមានប្រមាណ៤ទៅ៦លានគ្រាប់ ដែល​បាន​ប្រើប្រាស់នៅ ក្នុងសម័យសង្គ្រាមនៅកម្ពុជា ដែលនេះបានបន្សល់ នូវក្តីលំបាកជាខ្លាំង មកលើប្រជាជនកម្ពុជា។ក្នុងនោះ មានគ្រាប់មីន មកពីប្រទេសវៀតណាម ចិន សហរដ្ឋ​អា​មេរិក និងបណ្ដាប្រទេសធំៗ មួយចំនួនទៀត ហើយចរិតគ្រាប់មីន ប្រទេសនីមួយៗ មានចរិតខុសគ្នាទាំងអស់ដោយ ខ្លះកាច ខ្លះស្លូត ទៅតាមលក្ខណៈបច្ចេកទេសរបស់វា ។

លោកហេង រតនា បញ្ជាក់ថា ក្នុងរយៈពេលបោសសម្អាតមីន ២៥ឆ្នាំកន្លងទៅ កម្ពុជាបាន​រកឃើញ គ្រាប់មីនជិត៤លានគ្រាប់ ហើយបានកម្ទេចចោលទាំងអស់ ។ ជាមួយគ្នានោះដែរ កម្ពុជាទទួលបានជំនួយ ពីបណ្ដាប្រទេសជាមិត្តមួយចំនួនសម្រាប់ បោសសម្អាត​មីនតាម​បណ្តាខេត្តនានាដែលមានសង្រ្គាមច្រើនទសវត្សមកហើយ ។

លោកអគ្គនាយកបន្តទៀតថា កាលពីឆ្នាំ១៩៩៧ ពិភពលោកបានឃើញកម្ពុជា  ជាពិសេសនៅខេត្តបាត់ដំបង មានអ្នកស្លាប់ និងរងរបួស ដោយសារគ្រាប់មីនច្រើនជាងគេ  ហើយក្នុងមួយឆ្នាំ មានជាង៤ពាន់ករណីឯណោះ ដូច្នេះហើយ ទើបពិភពលោក និងអន្តរជាតិ បង្កើតច្បាប់អន្ដរជាតិមួយ ដើម្បីឲ្យឈប់ផលិតគ្រាប់មីនបន្ដទៀតព្រោះធ្វើឲ្យមនុស្ស​ស្លាប់និង​របួសច្រើនណាស់ ៕ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *