កាសែតរ៉យទ័រផ្សាយកាលពីល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ (ម៉ោងនៅកម្ពុជា)ថា មនុស្សជាង២៩នាក់ និងជាង៦៤នាក់ទៀតរងរបួស ដោយអំពើវាយប្រហារភេរវកម្មបំផ្ទុះក្រាប់បែកអត្តឃាតនៅព្រះវិហារសាសនានិកាយស៊ីអ៊ីស ភាគខាងលិចទីក្រុង Herat ប្រទេសអាហ្វហ្គានីស្ថាន។
រដ្ឋាភិបាលប្រធានាធិបតី Ashraf Ghani ដែលលោកខាងលិចគាំទ្រនោះ កំពុងទទួលរងបាត់បង់ជំនឿចិត្តពីពលរដ្ឋ ខណៈក្នុងឆ្នាំ២០១៧នេះ ជនស៊ីវិលតិចបំផុតជាង១៧០០នាក់ត្រូវបានសម្លាប់មកទល់ពេលនេះ។
អ្នកនាំពាក្យប៉ូលិសនិយាយថា ជនវាយប្រហារមិនមែនមានតែម្នាក់ទៀត។ សាក្សីថ្លែងថា ជនវាយប្រហារខណៈបំផ្ទុះគ្រាប់បែកអត្តឃាតនោះ, បក្ខពួកផ្សេងទៀតក៏គ្រវែងគ្រាប់បែកទៅលើក្រុមអ្នកគោរពបូជា។
អភិបាលក្រុង Herat ថ្លែងថា យ៉ាងតិច២៩នាក់ស្លាប់ និង៦៤នាក់រងរបួស ។ ការវាយប្រហារនេះកើតឡើងក្រោយ២ខែ ការវាយប្រហារព្រះវិហារ Jama Masjid កសាងសតវត្សរ៍ទី១២ នៅទីក្រុង Herat បណ្តាលឲ្យស្លាប់៧នាក់។
គ្មានអ្នកចេញមុខប្រកាសទទួលខុសត្រូវនៅឡើយទេ ។ ក្រុមតាលីបង់ដែលតែងវាយប្រហារដណ្តើមភូមិស្រុកគ្រប់គ្រង និងអនុវត្តច្បាប់អិស្លាម និងបណ្តេញកងទ័ពបរទេសពីទឹកដីអាហ្វហ្គានីស្ថាននោះ ប្រកាសមិនពាក់ព័ន្ធករណីមួយនេះទេ។
ថ្មីកន្លងមកនេះ រដ្ឋបាលថ្មីអាមេរិកពិចារណាបញ្ជូនកងទ័ពបន្ថែមទៅអាហ្វហ្គានីស្ថានជួយដល់កងទ័ពចម្រុះដឹកនាំដោយណាតូ ក៏ដូចផ្តល់ទីប្រឹក្សាកងសន្តិសុខអាហ្វហ្គានីស្ថានប្រយុទ្ធប្រឆាំងក្រុមភេរវកម្ម៕ សុមេធ

