ភ្នំពេញៈ មិនដល់ពេញមួយព្រឹកទេ ការស្វែងរកដំណោះស្រាយរបស់សម្តេចតេជោ នៅប្រទេសឡាវ នាថ្ងៃទី ១២ ខែ សីហានេះ ដែលជំរុញឲ្យភាគីឡាវដកទ័ពចេញពីទឹក ដីកម្ពុជា ត្រូវបាននាយករដ្ឋមន្ត្រីឡាវ លោក ថងលូង ស៊ីសាលីត បានប្រកាសដកកម្លាំងកងទ័ពខ្លួន ចេញពីតំបន់ប្រឈមមុខដាក់គ្នា ជាមួយកម្ពុជាហើយ ដោយធ្វើឡើងមិនឲ្យហួស ពីព្រឹកថ្ងៃទី១៣ ខែសីហា ស្អែកនេះនោះឡើយ ។
នេះសបញ្ជាក់ឲ្យឃើញថា ឡាវពិតជាមានចេតនារំលោភលើអធិបតេយ្យភាពកម្ពុជាព្រាកដមែន៕
យ៉ាងណាខណៈ ប្រមុខរាជរ្ឋាភិបាលប្រទែសទាំងពីររកដំណោះស្រាយ ចប់ហើយនោះ បើតាមនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ និងជានាយរងសេនាធិការចំរុះ បានប្រាប់ថា គិតត្រឹមវេលាថ្ងៃត្រង់ទី១២ ខែសីហា ឆ្នាំ២០១៧នេះ ទាហានមួយកងរបស់ឡាវ ក្នុងចំណោម៤កង ដែលនៅប្រឈមវរសេនាធំលេខ៤២ បានដកចេញពីទឹកដីកម្ពុជា ត្រឡប់ទៅទឹកដីរបស់ពួកគេអស់ហើយ។
នាយឧត្តមសេនីយ៍ គន់ គីម មានប្រសាសន៍ថា ចំណែកទាហាន៣កងទៀត បាននឹងកំពុងរៀបចំដកចេញជាបណ្តើរៗហើយដែរ ដោយកងទ័ពកម្ពុជារបស់យើង នៅប្រឈមមុខក៏បានជួយ ដឹកជញ្ជូនចានឆ្នាំង និងសំភារៈរបស់ពួកគេក្នុងភាពស្និទ្ធស្នាលហើយយើងសង្ឃឹមថា ភាគីឡាវនឹងដកទ័ពចេញឲ្យអស់ត្រឹមព្រឹកថ្ងៃស្អែកទី១៣ ខែសីហា ស្អែកនេះ៕ ប្រសើរ


