ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញប្រមាណជាង១ម៉ឺននាក់ ដែលស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏ចុះពិនិត្យនៅរោងចក្រមួយចំនួន នៅតំបន់នេះនិងធ្វើទស្សនកិច្ច និងប្រកាសដាក់ឱ្យប្រើប្រាស់ វិទ្យាស្ថានកាត់ដេរ របស់សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ដែលទើបសាងសង់រួច នៅតំបន់នេះផងដែរ៕ ប្រសើរ

