ភ្នំពេញៈ ប្រជាពលរដ្ឋ និងអាជីវករ ផ្សារធំថ្មី ខណ្ឌដូនពេញរាជាធានីភ្នំពេញ នា ព្រឹកថ្ងៃទី២៦ សីហា ឆ្នាំ២០១៧នេះបាននាំគ្នារីករាយ និងសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ អ្នកលក់ដូរ នៅទីនោះ ។
ក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ អ្នកលក់ដូរ នៅក្នុងផ្សារធំថ្មី ក៏បានសួរសុខទុក្ខ និងបានថតរូបទុកជាអនុស្សាវរីយ៍ជាមួយសម្តេច ដោយក្តីសោមនស្ស រីករាយបំបុត ៕ ប្រសើរ