សម្តេច​តេជោ​ ឲ្យបញ្ចុះថ្ថៃទឹកវិញ

ភ្នំពេញៈ នាព្រឹកថ្ងៃទី២៨ សីហានេះ នាយករដ្ឋមន្រ្តីកម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បានសម្តែងការភ្ញាក់ផ្អើល​ បន្ទាប់ពីដឹងថា​ តម្លៃទឹកនៅទីក្រុងភ្នំពេញ មានការកើនឡើង​ និង ស្នើសុំឲ្យមន្រីមួយចំនួនចុះធ្វើការជាមួយរដ្ឋាករទឹក ដើម្បីវិលត្រឡប់ទៅអនុវត្តរូបមន្តដើមវិញ និងត្រូវសងប្រាក់ទៅប្រជាជនវិញ នូវទឹកប្រាក់ដែលបានយកលើសពីប្រជាជនតាមរបៀបថ្មី​។

នៅលើគេហរទំព័រ​ហ្វេសប៊ុក​ ផ្លូវការ​របស់សម្តេចនាយករដ្ឋមន្រ្តី​ បានចេញផ្សាយនៅព្រឹកនេះបានបញ្ជាក់ថា​ “ថ្ងៃនេះ ខ្ញុំទើបតែបាន​​ដឹងថា តម្លៃទឹកនៅទីក្រុងភ្នំពេញ មានការកើនឡើង ដែលអ្នកប្រើប្រាស់ទឹកតិច និងអ្នកប្រើប្រាស់ច្រើនបង់ថ្លៃដូចៗគ្នា ធ្វើឲ្យ​នយោបាយអនុគ្រោះសម្រាប់ប្រជាជនក្រីក្រមិនអាចអនុវត្តបាន។ នេះជាការដើរខុសជាមួយការអំពាវនាវរបស់ខ្ញុំឲ្យ​បញ្ចុះថ្លៃទឹក​ “​

លើសពីនេះ​ សម្តេច​ ក៏បានបញ្ជាឲ្យ​ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ចម ប្រសិទ្ធ​ និងរដ្ឋលេខាធិការ លោក សុន ចាន់ ចុះធ្វើការជាមួយរដ្ឋាករទឹក ដើម្បីវិលត្រឡប់ទៅអនុវត្តរូបមន្តដើមវិញ និងត្រូវសងប្រាក់ទៅប្រជាជនវិញ នូវទឹកប្រាក់ដែលបានយកលើសពីប្រជាជន​៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *