កូរ៉េខាងជើងធ្វើតេស្តមីស៊ីលសាជាថ្មី បាញ់រំលងប្រទេសជប៉ុន ធ្លាក់នៅកណ្តាលសមុទ្រ នាព្រឹកថ្ងៃអង្គារនេះ

0
201

សេអ៊ូល៖ តាមការ​ចេញ​ផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧នេះថា នាព្រឹកព្រលឹមថ្ងៃអង្គានេះ កូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលសាជាថ្មីម្តងទៀត ដោយលើកនេះទីក្រុងព្យុងយ៉ាង ដោយបាញ់រំលង​ប្រទេស​ជប៉ុន​ទៅ​ធ្លាក់​ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីមីស៊ីលរយៈចម្ងាយខ្លីរបស់ខ្លួន ចំនួនបីគ្រាប់ បានទទួលបរាជ័យក្នុងការសាកល្បងកាលពីចុងសប្តាហ៍មុន។

តាមមន្រី្តយោធាកូរ៉េខាងត្បូងបញ្ជាក់ថា មីស៊ីលមួយគ្រាប់ខាងលើ ត្រូវបានបាញ់ចេញពីតំបន់ Sunan ក្នុងរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើងតែម្តង កាលពីវេលាម៉ោងប្រមាណ​ជា៥៖៥៧នាទីព្រឹក (ពេលវេលានៅទីក្រុងសេអ៊ូល) ហើយវាបានហោះឆ្លងកាត់ផ្ទៃមេឃពីលើប្រទេសជប៉ុន មុននឹងធ្លាក់ចូលទៅក្នុងភាគខាងត្បូងមហាសាគរប៉ាស៊ី​ហ្វិក ដោយរត់បានចម្ងាយជាង២,៧០០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់​អតិប​រមាប្រមាណ​៥៥០​គីឡូ​ម៉ែត្រ។ ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា មីស៊ីល​កូរ៉េខាងជើង បានហោះឆ្លងកាត់ពីលើតំបន់ភ្នំ Cape Erimo ដែលស្ថិតនៅខាងចុងកោះហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន ហើយធ្លាក់ចូលទៅក្នុង​​ដែន​ទឹក​ចម្ងាយ​១,១៨០គីឡូម៉ែត្រពីទីនោះ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here