ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបាន អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ជាង ១ម៉ឺននាក់ នៅតំបន់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមដែល សម្តេចបានកំណត់ថ្ងៃពុធ ជួបកម្មករ នៅតាមរោងចក្រ និងថ្ងៃអាទិត្យជួបសំណេះសំណាលជាមួយកម្មករ។
បន្ទាប់ពីអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី ដែលកំពុងធ្វើការនៅរោងចក្រកាត់ដេរសំលៀកបំពាក់ក្រុមហ៊ុន CAMBO HANDSOME LTD រួចហើយ នៅវេលាថ្ងៃត្រង់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញពិសារបាយថ្ងៃត្រង់ជាមួយកម្មករ កម្មការិនី នៅរោងអាហារខាងក្រៅរោងចក្រ ក្នុងបរិយាកាសរីករាយនិងស្និទ្ឋស្នាលបំផុត ៕ ប្រសើរ
