​បងប្អូន​កម្ម​ការ​នី​ទទួល​អត្ថប្រយោជន៍​​ពី​បេឡា​សង្គមជាច្រើន

ភ្នំពេញៈ តាមការគ្រោងទុក ជារៀងរាល់ថ្ងៃពុធ សម្តេចតេជោ អញ្ជើញជួបកម្មករម្តង។ នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអញ្ជើញសួរសុខទុក្ខកម្មករ នៅផ្លូវវេង ស្រេង ហើយសម្តេច បានប្រកាស​ជូនដំណឹង​ដល់​បងប្អូន​កម្ម​ការ​នី​អំពី​អត្ថប្រយោជន៍​មួយទៀត​ដែល​នឹង​ទទួលបាន​ពី​បេឡា​សង្គម​គឺ​:- ចំពោះ​ស្ត្រី​សម្រាលកូន​ទោះ​ក្នុង​ប្រ​ព័​ន្ឋ ឬ​ក្រៅ​ប្រ​ព័​ន្ឋ​ដែល​សម្រាល​បានកូន​(១)​គឺ​ទទួល​ថវិកា​៤០​ម៉ឺន​រៀល និង​ពិនិត្យ​ផ្ទៃពោះ​ដោយ​ឥតគិតថ្លៃ​។ បើ សម្រាល​បានកូន​ភ្លោះ (២) គឺ​ទទួលបាន​ថវិកា​៨០​ម៉ឺន​រៀល​។ បើ​សម្រាល​បានកូន​(៣) គឺ​ទទួលបាន ថវិកា​១​លាន​២​សែន​រៀល ហើយ​បូក​ប្រាក់ឧបត្ថម្ភ​មួយចំនួនទៀត​ពី សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​។ ថវិកា​នេះ​នឹង​ផ្តល់ជូន​ដោយ​បេឡា​សន្តិសុខ​សង្គម​របស់​រាជរដ្ឋាភិបាល​ដែល​នឹង​ត្រៀម​ថវិកា​ប្រមាណ​ជាង​១០​លាន​ដុល្លារ ក្នុង​១​ឆ្នាំៗ (​ទោះបី​កូន​នោះ​កើត​រស់​ឬ ស្លាប់​គឺ​នៅ​ទទួលបាន​ថវិកា​គាំពារ​ដូចគ្នា​)​។ កម្មករ​កម្ម​ការ​នី​ទូទាំង ប្រទេស នឹង​ទទួលបាន​សេវា​ជិះឡាន​ក្រុង​សាធារណៈ FREE រយៈពេល​២​ឆ្នាំ (​ពី​ខែសីហា ២០១៧-​សីហា ២០១៩)​។ ចំពោះ​កីឡាករ កីឡាការិនី​ទាំងអស់​ក៏​ទទួល​បានការ​ជិះ​រថយន្តក្រុង​សាធារណៈ​ដោយ​មិន​គិតថ្លៃ​ផងដែរ​សម្រាប់​រយៈពេល​២​ឆ្នាំ ហើយ​ទទួលបាន​បាន​ពិនិត្យ​ថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​។ ចំពោះ​កីឡា​ការ​នី​ដែល​សម្រាលកូន​ក៏​ទទួលបាន​អត្ថប្រយោជន៍​ដូច​កម្មការិនី​ផងដែរ ចាប់ពី​ខែមករា ឆ្នាំ ២០១៨ នេះ​ទៅ ។  នៅ​ឆ្នាំ ២០១៩ ខាងមុខនេះ កម្មករ​ទាំងអស់​នឹង​មាន​ប្រាក់​សោធន​និវត្តន៍ (​ប្រាក់​រឺ​ត្រែ​ត​) ដែល​នឹង​ទទួលបាន​ចំនួន ៨០% នៃ​ប្រាក់ខែ​ដែល​ខ្លួន​ធ្លាប់​បានទទួល​ពេល​នៅ​ធ្វើការ​ចុងក្រោយ​។​
 រាជរដ្ឋាភិបាល​បន្ត​យកចិត្តទុកដាក់​ផ្តល់​កិច្ច​គាំពារ​ចំពោះ​កម្មករ​កម្ម​ការ​នី​ដែល​កំពុងធ្វើការ​នៅក្រៅ​ប្រទេស ដោយ​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រទេស​ដៃគូ​ដើម្បី​ផ្តល់នូវ​ល័ក្ខខ័ណ្ឌ​ការងារ​ល្អៗ ដែលមាន​ប្រាក់ខែ​ល្អ​សមរម្យ​ដល់ក​ម្មករ ព្រមទាំង​ជួយ​សម្រួល​នូវ​បែបបទ​លិខិតបទដ្ឋាន​ផ្លូ​ច្បាប់​នានា​ដែល​ពាក់​ព័​ន្ឋ នឹង​ការងារ​របស់​បងប្អូន​កូនក្មួយ​កម្មករ​។ ទន្ទឹមនឹង​នេះដែរ រាជរដ្ឋាភិបាល​នឹង​បន្ត​ជជែក​ជាមួយ​ប្រទេស ផ្សេងៗ​ដូចជា​កូរ៉េខាងត្បូង ម៉ាឡេស៊ី និង​ប្រទេស​ថៃ​ដើម្បី​ផ្តល់នូវ​ការងារ និង​ប្រាក់ខែ​ល្អៗ​សម្រាប់ បងប្អូន​កូនក្មួយ​កម្មករ​ខ្មែរ ។​
​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើអោយ​ក្រសួង​ការងារ​ធ្វើ​របាយការណ៍​អំពី​ចំនួន​ការងារ​ដែល​បា​នរក​នឹង​ផ្តល់ជូន​ពលរដ្ឋ ដែល​ត្រូវ​រាយការណ៍​ជា  ប្រចាំ​ទៀងទាត់​ក្នុង​រយៈពេល​៦​ខែម្តង​៕​ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *