យន្តហោះឥណ្ឌា១គ្រឿង សម្រេចផ្លាស់ប្តូរ ទិសដៅពាក់កណ្តាលផ្លូវ បន្ទាប់ពីមានទទួល សញ្ញាគំរាមកំហែង

ញូវដេលី៖ យោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី៣០ ខែតុលាឆ្នាំ២០១៧ បានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ដែលមានមនុស្ស ១២២នាក់ធ្វើដំណើរ ទៅកាន់ទីក្រុងញ៉ូវដេលី នៅថ្ងៃចន្ទនេះ បានសម្រេចផ្លាស់ប្តូរ ទិសដៅពាក់កណ្តាលផ្លូវ បន្ទាប់ពីមានទទួល សញ្ញាគំរាមកំហែងមួយ។

ប្រភពបានឲ្យដឹងថា ជើងហោះហើរ Jet Airways មានទិសដៅពីទីក្រុងបុមបៃ ទៅកាន់រដ្ឋធានីញូវដែលី ត្រូវបានបង្វែរទៅអាម៉ាដាប់ វិញនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីមានការគំរាមកំហែង សន្តិសុខនៅលើយន្តហោះ ។

របាយការណ៍បានឲ្យដឹងថា ស្ត្រីជាអាកាសយានិកនៅក្នុងយន្ដហោះ បានរកឃើញកំណត់ត្រាមួយ ដែលប្រាប់ថា យន្ដហោះត្រូវបានគេប្លន់ និងមិនត្រូវចុះចត នៅទីក្រុងញូវដេលីនោះទេ ហើយនាងបានប្រាប់ភីឡុតឲ្យដឹង រួចសម្រេចបង្វែងទិស ដៅចុះចតភ្លាមៗតែម្ដង ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *