ភ្នំពេញ៖ដូចការគ្រោងទុក នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូល បានបើកសវនាការជាសាធារណៈលើបណ្តឹង «រំលាយគណបក្សសង្គ្រោះជាតិ»ទៅតាមបណ្តឹងរបស់ដើមចោទ។
សវនាការនេះមានចៅក្រម៩រូប និងតំណាងមហាអយ្យការមួយរូប ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹងមាន៤រូប និងមិនអនុញ្ញាតឲ្យថតសំឡេង និងថតរូបភាពទេដោយ អ្នកចូលរួមបានត្រឹមកត់ត្រាប៉ុណ្ណោះ។
មកដល់ពេលនេះអង្គសវនាការបានប្រព្រឹត្តយ៉ាងរលូនដែល អាចនឹងប្រើរយៈពេលពេញមួយថ្ងៃ ដើម្បីពិនិត្យភស្តុតាងជាច្រើននៅក្នុងសំណុំរឿង ខណៈដែលនៅក្រៅអង្គសវនាការឯណោះសមត្ថកិច្ចបានរឹតបន្តឹងសន្តិសុខយ៉ាងរឹងមាំ ៕ ប្រសើរ

