ភ្នំពេញ៖ ដោយមើលឃើញអំពើក្បត់របស់លោក កឹម សុខា និងគណបក្យសង្រ្គោះជាតិ បានឃុបឃិតជាមួយបរទេស ចង់បំផ្លិចបំផ្លាញប្រទេសជាតិអតីតចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់ ចំនួន១៥នាក់ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រកាសជាសាធារណៈ ដើរចេញពីបក្សរបស់ខ្លួន ហើយមកសុំរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ។
នេះបើតាមលិខិតប្រកាសចុះចូល ទទួលបាននៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
អតីតចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ ទាំង១៥នាក់រួមមាន៖
១៖ ឈ្មោះ កង វង ចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ
២៖ ឈ្មោះ វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ
៣៖ ឈ្មោះ ហ៊ត រដ្ឋា ជាប្រធានក្រុមប្រឹក្សា និងជាចៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ
៤៖ ឈ្មោះ មុំ សាខន ជាសមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ
៥៖ ឈ្មោះ ម៉ា បូរ៉ា ជាសមាជិក្រុមប្រឹក្សាសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ
៦៖ ឈ្មោះ កែវ ចន ជាបេក្ខភាពលេខរៀងទី៦ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ
៧៖ ឈ្មោះ ហួន ភាព បេក្ខភាពលេខរៀងទី៦ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ
៨៖ ឈ្មោះ សូត្រ សុំ ជាសមាជិកក្រុមប្រឹក្សា សង្កាត់ឪឡោក ខណ្ឌឈពោធិ៍សែនជ័យ
៩៖ ឈ្មោះ ហែម សារ៉ាឌី ជាសមាជិកក្រុមប្រឹក្សាសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ
១០៖ ឈ្មោះ ភួង លន់ ជាសមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅទី៤ ខណ្ឌពោធិ៍សែនជ័យ
១១៖ ឈ្មោះ សន ង៉ុយ ជាចៅសង្កាត់រង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ
១២៖ ឈ្មោះ សាន សុខា ជាបេក្ខភាពលេខរៀងទី២ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ
១៣៖ ឈ្មោះ ឡុង ដានី ជាសមាជិកក្រុមប្រឹក្សាសង្កាត់ ក្នុងខណ្ឌពោធិ៍សែនជ័យ
១៤៖ ឈ្មោះ សេង សុផល ជាសមាជិក្រុមប្រឹក្សា ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ
១៥៖ ឈ្មោះ គឹម ភី ជាសមាជិក្រុមប្រឹក្សា សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។៕ ប្រសើរ