បន្ទាប់ពីជួបសវនការ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបង់ក្លាដេស ចូលក្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជា នាម៉ោង១១ព្រឹកថ្ងៃនេះ។
តាមការគ្រោងទុកនារសៀលម៉ោង២និង៣០ថ្ងៃនេះ នាយករដ្ឋមន្រ្តីបង់ក្លាដេស រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងប្រធានសភាពាណិជ្ជកម្ម នឹងបើកវេទិកាធុរកិច្ចកម្ពុជា-បង់ក្លាដេស។ បន្ទាប់ពីចប់កម្មវិធីធុរកិច្ចកម្ពុជា-បង់ក្លាដេស នាយករដ្ឋមន្រ្តីបង់ក្លាដេស នឹងជួបសវនការជាមួយសម្តេចហេង សំរិន និងសម្តេច សាយ ឈុំ។ លុះដល់ពេលល្ងាច នាយករដ្ឋមន្រ្តីបង់ក្លាដេស នឹងអញ្ជើញទទួលទានអាហាររួមគ្នា ជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព ផងដែរ ៕ ប្រសើរ
