លោក យូ ហុកគ្រី ត្រូវបានសភាជាតិ ជើសរើសជាអនុប្រធានទី១ រដ្ឋសភា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ រដ្ឋសភា បានបោះឆ្នោតគាំទ្រឱ្យ លោក យូ ហុកគ្រី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ធ្វើជាអនុប្រធានទី១ នៃរដ្ឋសភាហើយ នៅក្នុងកិច្ចប្រជុំពេញអង្គ ។

សំឡេងគាំទ្រ លោក យូ ហុកគ្រី ជាអនុប្រធានទី១ នៃរដ្ឋសភាមានចំនួន១១២សំឡេង ខណៈមិនគាំទ្រ២សំឡេង និងអនុបវាទ (អត់យកជាការ) ២សំឡេង) ក្នុងចំណោមសមាជិករដ្ឋសភាចូលរួមចំនួន១១៦រូប។

សូមបញ្ជាក់ថា កិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នៅព្រឹកនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានតំណាងរាស្រ្តចំនួន១១៦រូប មកពីគណបក្សចំនួន៤ចូលរួម  ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *