សម្តេចតេជោ និងលោក កឹម សុខា សន្ទនាគ្នាយ៉ាងល្អូកល្អិននៅក្នុងរដ្ឋសភា

 

ភ្នំពេញ)៖ បន្ទាប់ពីស្ថានការណ៍នយោបាយនៅកម្ពុជា ហាក់មានការតានតឹង រវាងគណបក្សប្រជាជន និង គណបក្សសង្គ្រោះជាតិ អស់រយៈពេលច្រើនខែមកហើយ រហូតគណបក្សសង្រ្គោះជាតិធ្វើពហិការ មិនចូលរួមប្រជុំនៅក្នុងរដ្ឋសភាទៀតនោះ នៅព្រឹកថ្ងៃទី៧ ខែ ធ្នូឆ្នាំ ២០១៦នាេះ លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ដែលព្រះមហាក្សត្រព្រះរាជទានលើកលែងទោស បានជួបសន្ទនា ជាមួយសម្តេច តេជោ និង លោក  ស ខេង ក្នុងរដ្ឋសភា ុះ

សេចក្តីរាយការណ៍ឲ្យដឹងថា ភាពល្អូកល្អឺនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជជែកពិភាក្សាការងារប្រទេសជាតិជាមួយដៃគូសន្ទានារបស់សម្តេចគឺ លោក កឹម សុខា ដែលទើបទទួលបានតួនាទីជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា មានឋានៈស្មើនាយករដ្ឋមន្រ្តី ដែលតួនាទីនេះពីមុនជារបស់លោក សម រង្ស៊ី។

កិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរនេះ បានធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ ដោយមានវត្តមាន លោក ស ខេង ផងដែរ ៕  ប្រសើរ

%e1%9e%a0%e1%9e%9f %e1%9e%a0%e1%9e%9f%e1%9e%a0%e1%9e%9f%e1%9f%a1%e1%9e%a0%e1%9e%9f%e1%9f%a2%e1%9f%a2

Leave a Reply

Your email address will not be published. Required fields are marked *