ភ្នំពេញ ៖លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងនៅក្នុងពិធីបើកការដ្ឋាន
ជួសជុលកំណាត់ផ្លូវជាតិលេខ៤ និង ផ្លូវក្នុងក្រុងព្រះសីហនុ ឲ្យដឹងថា នៅក្នុងពេលឆាប់ៗខាងមុខនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គនឹងយាងតាមរថភ្លើងពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ ដើម្បីទតទេសភាពតាមផ្លូវ និងសមិទ្ឋផលនានារបស់រាជរដ្ឋាភិបាល ពិសេសខ្សែរថភ្លើងដែលជាស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ(សម្តេចឪ) បានបន្សល់មកតាំងពីសម័យសង្គមរាស្រ្តនិយមមក ។

លោករដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនមិនបានបញ្ជាក់ឲ្យដឹងអំពីកាលបរិច្ឆេទច្បាស់លាស់នៃការយាងតាមរថភ្លើងទៅកាន់ខេត្តព្រះសីហនុរបស់ព្រះមហាក្សត្រខ្មែរនោះទេ ដោយគ្រាន់តែដឹងថា សម្តេចតេជោ ហ៊ុន សែន និង មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួនទៀត នឹងអមព្រះរាជដំណើរព្រះអង្គផងដែរ ៕ ប្រសើរ