សម្តេចតេជោ ហ៊ុន សែនអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិតជាង១ពាន់នាក់

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិតជាង១ពាន់នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ ។

​សម្តេចតេជោ ហ៊ុន សែន​ មានប្រសាសន៍សំខាន់ៗនាឱកាសនោះថា  គ្មានប្រទេសណាលើពិភពលោកដែលរងការបំផ្លិចបំផ្លាញលើវិស័យអប់រំដល់ឫស្សគល់ដូចនៅកម្ពុជាឡើយ។ ប្រទេសផ្សេងៗក្រោយពីទទួលបានឯករាជ្យពីអានានិគមន៍ គឺគេចាប់ផ្តើមកសាងប្រទេសលើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។ -សម្តេចតេជោ ហ៊ុន សែន បានកសាងវិទ្យាល័យមួយកន្លែងនៅប្រទេសម៉ាលី ដែលមានឈ្មោះថា «វិទ្យាល័យ ហ៊ុន សែន បាបាគូ»ដើម្បីចូលរួមចំណែកក្នុងការកសាងវិស័យអប់រំនៅម៉ាលី។ នៅតំបន់នោះគ្រប់គ្រងដោយកងរក្សាសន្តិភាពកម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ -សម្តេចតេជោ ហ៊ុន សែន៖ មានគេប្រាប់ខ្ញុំថា ប្រទេសម៉ាលីដែលធ្លាប់តែរីកចម្រើនជាងកម្ពុជានៅទសវត្សរ៍ឆ្នាំ៨០ តែឥលូវមានស្ថានភាពដូចកម្ពុជានៅទសវត្សរ៍ឆ្នាំ៨០ទៅវិញ គឺដោយសារភ្លើងសង្គ្រាម។ -សម្តេចតេជោ ហ៊ុន សែន៖​ វិស័យអប់រំ និងវិស័យសុខាភិបាល គឺមិនអាចកាត់បន្ថយការវិនិយោគបានឡើយ ព្រោះវាជាតម្រូវការចាំបាច់។ -សាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ននេះ គឺប្រទេសនីមួយៗនៅលើពិភពលោក ត្រូវការបុរសខ្លាំងដើម្បីដឹកនាំប្រទេស និងកសាងជាតិ។ គេមិនត្រូវការពួកអួតថា ខ្លួនជាប្រជាធិបតេយ្យ ឬពួកចេកៗទេ….!!! -សម្តេចតេជោ ហ៊ុន សែន៖កម្រិតប្រាក់បៀវត្សនៅកម្ពុជា មានកម្រិតខ្ពស់ជាងគេ ក្នុងចំណោមប្រទេសចំនួន៥នៅតំបន់អាស៊ាន។ -សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនតម្រូវឱ្យមានការដំឡើងពន្ធលើផលិតផលបន្ថែមឡើយ គឺគ្រាន់តែពង្រឹងការទារពន្ធនូវអ្វីដែលមានស្រាប់ឱ្យបានត្រឹមត្រូវ ច្បាស់លាស់តែប៉ុណ្ណោះ ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *